ប្រាសាទ

បញ្ជីទាំងអស់

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
424 km ពីរាជធានី
ប្រាសាទមេបុណ្យ (បន្ទាយឆ្មារ)

ផែនទី

អាហារ

សណ្ឋាគារ

61.3 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតក្នុងបារាយណ៍។ សព្វថ្ងៃនេះមានស្ពានឈើសម្រាប់ដើរឆ្លងទៅទីនោះ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ក្រុមប្រាសាទយាយព័ន្ធ, ក្រុមប្រាសាទS1-S12

ផែនទី

អាហារ

សណ្ឋាគារ

31.5 km ពីខេត្តកំពង់ធំ

ក្រុមប្រាសាទយាយព័ន្ធស្ថិតនៅខាងត្បូងគេ មានប្រាង្គសរុបចំនួន ៣៥ ដែលក្នុងនោះប្រាសាទនៅល្អមានចំនួន ៤។ ក្រុមប្រាសាទនេះព័ទ្ធដោយកំពែងពីរជាន់ ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានច្រកចូលគ្រប់ទិសទាំងបួន ហើយមានប្រវែងពីកើតទៅលិច ២៦០ម៉ែត្រ និងពីជើងទៅត្បូងប្រវែង ២៣៦ម៉ែត្រ។ នៅចំកណ្ដាលកំពែងខាងក្រៅ ភ្ជាប់ពីច្រកទ្វារខាងក...

ឃុំបេង ខេត្តឧត្តរមានជ័យ
443 km ពីរាជធានី
ប្រាសាទស្រែលាវ

ផែនទី

អាហារ

សណ្ឋាគារ

38.3 km ពីខេត្តឧត្តរមានជ័យ

ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២និង១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទស្ថិតនៅ...

ឃុំដារ ខេត្តកំពង់ឆ្នាំង
196 km ពីរាជធានី
ប្រាសាទព្រះស្រី, ប្រាសាទស្រី

ផែនទី

អាហារ

សណ្ឋាគារ

31.5 km ពីខេត្តកំពង់ឆ្នាំង

ប្រាសាទនេះសង់លើទីទួលមួយក្បែរជម្រាលនៃភ្នំទូកមាស កសាងឡើងនៅចន្លោះសតវត្សរ៍ទី៨ តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីបែរមុខទៅទិសខាងកើត នៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា ៩ x ៩ម. កម្ពស់ប្រមាណ៧ម. តែបច្ចុប្បន្ននៅសល់តែប្រាង្គ១ប៉ុណ្ណោះ រីឯពីរទៀតត្រូវបានដួលរលំបាត់ទៅហើយ គ្រាន់តែបានបន្សល់នៅគ...

ឃុំគោល ខេត្តកំពង់ធំ
192 km ពីរាជធានី
ប្រាសាទអ្នកតាប៉ាលោប

ផែនទី

អាហារ

សណ្ឋាគារ

52.7 km ពីខេត្តកំពង់ធំ

ប្រាសាទមានរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងសសរស្តម្ភ រាងប្រាំបីជ្រុង។ ប្រាសាទនេះសង់លើឋានតូចមួយ មានផ្ដែរឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីលុតជង្គង់។ ពាក្យ ប៉ាលោប ឬប៉ាឡោប ក្លាយមកពីពីបុរាណថា ប៉ាលោ (អានថា ប៉ា-ឡោ ព្រោះខ្មែរសម័យបុរាណ មិនមាន ព្យញ្ជនៈ ឡ ទេ) មានន័យថា «រក្សា»។ ដូច្នេះយ...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
422 km ពីរាជធានី
ប្រាសាទយាយជូ

ផែនទី

អាហារ

សណ្ឋាគារ

59.5 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារនៅជ្រុងអគ្នេយ៍ជាពិសេស។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ និងប្រាសាទតាអឹម។

ឃុំព្រះបាទជាន់ជុំ ខេត្តតាកែវ
118 km ពីរាជធានី
ប្រាសាទតាញាណខាងលិច, ប្រាសាទនាងរំសាយសក់

ផែនទី

អាហារ

សណ្ឋាគារ

42.7 km ពីខេត្តតាកែវ

ខុសពីប្រាសាទតាញាណខាងកើតដែលត្រូវបានប្រក់ដំបូលគ្របការពារទឹកភ្លៀងនិងទល់ទ្រ ប្រាសាទនេះទទួលរងការបែកបាក់ ហើយពិបាកចូល ព្រោះប្រាសាទស្ថិតលើចង្កេះភ្នំលើផ្ទាំងថ្មជម្រាលធំមួយ។ គេសង្កេតឃើញមានតែដំបូលបែកបាក់ សល់តែជញ្ជាំងបីជ្រុង។ ប្រាសាទក៏មានឈ្មោះពីរដែរ គឺប្រាសាទតាញាណលិច ឬប្រាសាទនាងរំសាយសក់។