ខុសពីប្រាសាទតាញាណខាងកើតដែលត្រូវបានប្រក់ដំបូលគ្របការពារទឹកភ្លៀងនិងទល់ទ្រ ប្រាសាទនេះទទួលរងការបែកបាក់ ហើយពិបាកចូល ព្រោះប្រាសាទស្ថិតលើចង្កេះភ្នំលើផ្ទាំងថ្មជម្រាលធំមួយ។ គេសង្កេតឃើញមានតែដំបូលបែកបាក់ សល់តែជញ្ជាំងបីជ្រុង។ ប្រាសាទក៏មានឈ្មោះពីរដែរ គឺប្រាសាទតាញាណលិច ឬប្រាសាទនាងរំសាយសក់។