ប្រាសាទ

បញ្ជីទាំងអស់

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
425 km ពីរាជធានី
ប្រាសាទក្រហម (គោករមៀត)

ផែនទី

អាហារ

សណ្ឋាគារ

61.9 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទក្រហម សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវ័រម្ម័នទី៥ និងសុរិយ្យវ័រម្ម័នទី១ នាចុងសតវត្ស ទី១០ និងទី១១ តាមរចនាបថឃ្លាំង។ ជាប្រាសាទទោលស្ថាបនាអំពីឥដ្ឋមិនទាន់ឆ្លាក់រូបរួចរាល់នៅឡើយទេ។ ប្រាសាទស្ថិត នៅចំកណ្ដាលទីទួលដែលមានវិជ្ជមាត្រ៥០ម៉ែត្រ ហើយហ៊ុំដោយគូទឹក។ សព្វថ្ងៃនេះមួយផ្នែកនៃទួល និងស្នាមភ្លោះ ត្រូវបានគេសាងផ្...

ឃុំស្ពានស្រែង ខេត្តបន្ទាយមានជ័យ
379 km ពីរាជធានី
ប្រាសាទប្រាំ (ស្ពានស្រែង)

ផែនទី

អាហារ

សណ្ឋាគារ

57.2 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទមានប្រាង្គបីរត់ជួរជើង-ត្បូង បែរមុខទៅកើត ដែលក្នុងនោះប្រាង្គកណ្ដាលធ្វើពីថ្មភក់ក្រហមហើយប្រាង្គពីរទៀតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលសង់ពីថ្មភក់ក្រហមលើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោត។ ផ្ដែរត្រូវបាន់ឆ្លាក់ជាប់លើថ្មភក់ពណ៌ផ្កាឈូក ដែលបញ្ជាក់ពីប្រភពនៅភ្នំព្រះនេត្រព្រះ...

ឃុំផ្សារដែក ខេត្តកណ្ដាល
40.6 km ពីរាជធានី
ប្រាសាទភ្នំអដ្ឋរស

ផែនទី

អាហារ

សណ្ឋាគារ

50.7 km ពីខេត្តកណ្ដាល

នៅលើកំពូលមួយនៃភ្នំឧដុង្គ មានប្រាសាទបុរាណមួយ ដែលខ្លោងទ្វារប្រាសាទត្រូវបានប្រើជាចំណែក មួយនៃព្រះវិហារអដ្ឋរស្ស គឺជាវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងទៅវិញ។ ខ្លោងទ្វារនេះ មាននៅសល់ផ្ដែរនិងសសរពេជ្រ ដែលគបានជួសជុលឡើងវិញ ជាច្រើនដង។ នៅក្នុងព្រះវិហារនេះ មានព្រះពុទ្ធបដិមាកម្ពស់ ១៨ ហត្ថ។ បច្ចុប្បន្នព្រះវិហារនេះ នៅសល់...

ឃុំត្រពាំងបី ខេត្តកំពត
131 km ពីរាជធានី
ប្រាសាទភ្នំថ្មពូក

ផែនទី

អាហារ

សណ្ឋាគារ

30.9 km ពីខេត្តកំពត

ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រា...

ឃុំគោកមន ខេត្តឧត្តរមានជ័យ
471 km ពីរាជធានី
ប្រាសាទចាន់

ផែនទី

អាហារ

សណ្ឋាគារ

46.3 km ពីខេត្តឧត្តរមានជ័យ

ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ...

ឃុំក្រាំងធ្នង់ ខេត្តតាកែវ
34.9 km ពីរាជធានី
ប្រាសាទតាព្រហ្ម (ទន្លេបាទី)

ផែនទី

អាហារ

សណ្ឋាគារ

46.4 km ពីខេត្តតាកែវ

ប្រាសាទនេះមានកំពែង៣ជាន់ ច្រកចូលពីទិស ខាងកើតប្រាសាទ ដែលក្នុងកំពែងទី១ មានហោត្រ័យ២ បែរមុខទៅទិសខាងលិច និងមានក្លោងទ្វារ ចំនួន៤។ នៅតាមជ្រុងកែងនីមួយៗ មានទ្វារ២ ទៀត។ ចំណែកក្នុងកំពែងទី២ មានស្រះ២នៅចំហៀងសងខាង មានកំពែងថ្មបាយក្រៀម កំពស់ ៣ម. មានក្លោងទ្វារថ្មបាយក្រៀម២ រាងជាកាកបាទមានទ្វារចូលមួយ និងមានបន្ទប់ នៅសង ខា...

ឃុំព្រះបាទជាន់ជុំ ខេត្តតាកែវ
119 km ពីរាជធានី
ប្រាសាទកំពូលតានន្ទ, ប្រាសាទព្រះបាទដៃខ្លី

ផែនទី

អាហារ

សណ្ឋាគារ

43.3 km ពីខេត្តតាកែវ

បើសិនជាអ្នកទេសចរណ៍មានភាពតស៊ូ បន្តពីប្រាសាទតាញាញទៅ គេអាចសាកល្បងទៅកាន់ប្រាសាទមួយទៀត គឺប្រាសាទកំពូលតានន្ទ ដែលត្រូវដើរឡើងភ្នំ ប្រមាណ៨០០ម. ពីប្រាសាទតាញាណកើតទៅ។ ប្រាសាទនោះក៏មានសភាពបែកបាក់នៅសល់ជញ្ជាំងតែបីជ្រុងប៉ុននោះ។ ប្រាសាទស្ថិតលើភ្នំទីពីរដែលនៅជាប់នឹងភ្នំតាញាណ ដែលគេហៅថា ភ្នំតានន់ ហើយប្រាសាទនោះមានឈ្មោះដល់...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
417 km ពីរាជធានី
ប្រាសាទល្បើកស្វាយ

ផែនទី

អាហារ

សណ្ឋាគារ

44.7 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទបុរាណមួយ កសាងឡើងអំពីឥដ្ឋនិងថ្មភក់មានរចនាបថសម្បូណ៌ព្រៃគុក។ ប្រាសាទឥដ្ឋនេះបានបាក់រលំដំបូលទាំងស្រុង សល់តែជញ្ជាំងប្រេះស្រាំនៃតួប្រាង្គកណ្ដាលមានទំហំប្រមាណ ៨x១០ម៉ែត្រ។ ក្រៅពីនេះ មានប្រាង្គពីរទៀតនៅសងខាង ដែលបាក់រលំរាបអស់ សល់តែគំនរឥដ្ឋ។ ទីនេះនៅមានសំណល់វត្ថុលំអធ្វើពីថ្មភក់មួយចំនួនផងដែរ។ ថ្វីបើទីនេះមិនប...

ឃុំសំបូរ ខេត្តកំពង់ធំ
197 km ពីរាជធានី
ក្រុមប្រាសាទឫស្សីរលាក, ក្រុមប្រាសាទតាមុំ

ផែនទី

អាហារ

សណ្ឋាគារ

29.2 km ពីខេត្តកំពង់ធំ

ក្នុងក្រុមប្រាសាទជ្រួកគាស់ មានប្រាង្គចំនួន ៤ តែមានតែមួយប៉ុណ្ណោះដែលនៅឈរមានរូបរាង។ ប្រាសាទនេះមានលក្ខណៈស្ទើរដូចទាំងស្រុងទៅនឹងប្រាសាទគក់ទ្រូងនិងប្រាសាទដើមចាន់ ប៉ុន្តែប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងជាង។ នៅផ្នែកខាងក្នុងមានបន្ទប់សក្ការរាងបួនជ្រុងស្មើ មានយ៉លយមកខាងកើតរាងជាកាកបាទ។ ស៊ុមទ្វារចូលពីខាងកើតធ្វើអំព...

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ក្រុមប្រាសាទយាយព័ន្ធ, ក្រុមប្រាសាទS1-S12

ផែនទី

អាហារ

សណ្ឋាគារ

31.5 km ពីខេត្តកំពង់ធំ

ក្រុមប្រាសាទយាយព័ន្ធស្ថិតនៅខាងត្បូងគេ មានប្រាង្គសរុបចំនួន ៣៥ ដែលក្នុងនោះប្រាសាទនៅល្អមានចំនួន ៤។ ក្រុមប្រាសាទនេះព័ទ្ធដោយកំពែងពីរជាន់ ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានច្រកចូលគ្រប់ទិសទាំងបួន ហើយមានប្រវែងពីកើតទៅលិច ២៦០ម៉ែត្រ និងពីជើងទៅត្បូងប្រវែង ២៣៦ម៉ែត្រ។ នៅចំកណ្ដាលកំពែងខាងក្រៅ ភ្ជាប់ពីច្រកទ្វារខាងក...