ប្រាសាទ

បញ្ជីទាំងអស់

ឃុំបារាយណ៍ ខេត្តកំពង់ចាម
62.5 km ពីរាជធានី
ប្រាសាទព្រះធាតុ (បារាយណ៍)

ផែនទី

អាហារ

សណ្ឋាគារ

39.2 km ពីខេត្តកំពង់ចាម

ប្រាសាទស្ថិតនៅលើទីទួលមួយ ដែលជុំវិញជាវាលស្រែ សង់ពីឥដ្ឋដែលមានទ្វារបញ្ឆោតនៅទិសទាំងបី និងទ្វារ ចូលពីខាងកើត។ ផ្ដែរនៅល្អដែលផ្ដែរខាងកើតបង្ហាញរូបមនុស្សរាំ ខាងជើងបង្ហាញការកូរសមុទ្រទឹកដោះ ខាងលិចបង្ហាញពីចម្បាំងរវាងពាលីនិងសុគ្រីព ចំណែកខាងលិចរូបព្រះនារាយណ៍ផ្ទុំលើនាគអនន្ត។ ក្នុងប្រាសាទ ក៏មានតម្កល់រូបអ្នកតាមួយផងដែ...

ឃុំទឹកជោរ ខេត្តបន្ទាយមានជ័យ
378 km ពីរាជធានី
ប្រាសាទវត្តចារលើ

ផែនទី

អាហារ

សណ្ឋាគារ

56.4 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទស្ថិតក្នុងទីវត្តមួយនេះមានប្រាង្គទោល រាងបួនជ្រុងស្មើ ដែលមានទំហំជ្រុងប្រមាណ ៤ម៉ែត្រនិងកម្ពស់ ៦ម៉ែត្រ សង់ពីថ្មភក់ពណ៌ផ្កាឈូក។ ប្រាសាទនេះបែរមុខទៅកើត មានទ្វារបញ្ឆោតតាមទិសដទៃ មានក្បាច់លំអសសរពេជ្រនិងផ្ដែរដ៏វិចិត្រ។ ដំបូលប្រាសាទបានបាក់រលំ តែស្លាកស្នាមនៃគូទឹកនិងបរិវេណជុំវិញត្រូវបានលុបអស់។ ផ្ដែរមានរូបព្...

ឃុំសំបូរ ខេត្តកំពង់ធំ
196 km ពីរាជធានី
ក្រុមប្រាសាទដូនមោង, ក្រុមប្រាសាទM75

ផែនទី

អាហារ

សណ្ឋាគារ

28.2 km ពីខេត្តកំពង់ធំ

ប្រាសាទដូនមោង មានទីតាំងស្ទើរតែចំចំណុចកណ្ដាលកំពែងខាងកើតរបស់ក្រុងឦសានបុរ ដែលជាច្រកចេញចូលរវាងក្រុមប្រាសាទសំខាន់ៗនិងក្រុងឆ្លងកាត់តាមអូរគ្រូកែ។ ប្រាសាទនេះជាគូគ្នាជាមួយប្រាសាទបាយដាដែលស្ថិតនៅពាក់កណ្ដាលកំពែងខាងលិចរបស់ក្រុង។ ប្រាសាទដូនមោងមានប្រាង្គសរុបចំនួន ៣ សង់តម្រៀបគ្នាលើអ័ក្សជើង-ត្បូង សាងអំពីឥដ្ឋ បែរមុខទ...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
421 km ពីរាជធានី
ប្រាសាទតាព្រហ្ម (បន្ទាយឆ្មារ)

ផែនទី

អាហារ

សណ្ឋាគារ

58.6 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងត្បូងខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

ឃុំត្នោតជុំ ខេត្តកំពង់ធំ
137 km ពីរាជធានី
ប្រាសាទត្នោតជុំខាងជើង, ប្រាសាទកំបុត

ផែនទី

អាហារ

សណ្ឋាគារ

39.9 km ពីខេត្តកំពង់ធំ

អ្នកខ្លះហៅប្រាសាទនេះ ថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះសង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានយ៉លយតូចមួយចេញ...

ឃុំសំបូរ ខេត្តកំពង់ធំ
198 km ពីរាជធានី
ប្រាសាទបុសរាម, ប្រាសាទ N24

ផែនទី

អាហារ

សណ្ឋាគារ

30.6 km ពីខេត្តកំពង់ធំ

ប្រាសាទបុសរាម ឬប្រាង្គ N២៤ សាងអំពីឥដ្ឋមានរាងបួនជ្រុងទ្រវែង បែរមុខ ទៅទិសខាងកើត ហើយមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រវែងប្រមាណ ៤០ម៉ែត្រ x ៥០ម៉ែត្រ។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថព្រៃក្មេង ក្នុងរាជ្យព្រះបាទភវវរ្ម័នទី២ ឬ ជ័យវរ្ម័នទី១ នៅស.វ.ទី៧។