ប្រាសាទ

បញ្ជីទាំងអស់

ឃុំចំណាក្រោម ខេត្តកំពង់ធំ
212 km ពីរាជធានី
ប្រាសាទបី (ស្វាយអៀ)

ផែនទី

អាហារ

សណ្ឋាគារ

44.6 km ពីខេត្តកំពង់ធំ

ប្រាសាទស្វាយអៀ ឬប្រាសាទបី គឺគេហៅសំដៅលើឈ្មោះភូមិ ឬឈ្មោះវត្ត តែបណ្ដាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយប្រាសាទតែម្ដង។ ប្រាសាទស្វាយអៀ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ហើយពីមុនមកមានប្រាង្គចំនួនបីរត់ជួរតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃប្រាង្គពីរទៀតបាក់បែកអស់ហើយ នៅសល់តែប្រាង្គក...

ឃុំសំបូរ ខេត្តកំពង់ធំ
197 km ពីរាជធានី
ក្រុមប្រាសាទឫស្សីរលាក, ក្រុមប្រាសាទតាមុំ

ផែនទី

អាហារ

សណ្ឋាគារ

29.2 km ពីខេត្តកំពង់ធំ

ក្នុងក្រុមប្រាសាទជ្រួកគាស់ មានប្រាង្គចំនួន ៤ តែមានតែមួយប៉ុណ្ណោះដែលនៅឈរមានរូបរាង។ ប្រាសាទនេះមានលក្ខណៈស្ទើរដូចទាំងស្រុងទៅនឹងប្រាសាទគក់ទ្រូងនិងប្រាសាទដើមចាន់ ប៉ុន្តែប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងជាង។ នៅផ្នែកខាងក្នុងមានបន្ទប់សក្ការរាងបួនជ្រុងស្មើ មានយ៉លយមកខាងកើតរាងជាកាកបាទ។ ស៊ុមទ្វារចូលពីខាងកើតធ្វើអំព...

ឃុំកំពង់សំរោង ខេត្តកំពត
141 km ពីរាជធានី
ប្រាសាទភ្នំឈ្ងោក

ផែនទី

អាហារ

សណ្ឋាគារ

12.9 km ពីខេត្តកំពត

រមណីយដ្ឋាននេះមានប្រាសាទក្នុងគុហាមួយ ដែលបានបន្សល់ទុកនូវកម្ទេចកម្ទីបាក់បែក ជាភស្តុតាងសម្រាប់បង្ហាញថា ទីនេះជាតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រខេត្តកំពត។ គុហាមានកំពស់ប្រមាណ៣៥ម. ដែលមានជណ្ដើរបេតុងឡើងទៅកាន់ទីនោះ។ ប្រាសាទភ្នំឈ្ងោកសង់អំពីឥដ្ឋ សង់ទល់នឹងជញ្ជាំងភ្នំ កម្ពស់៣ម៉ែត្រ លម្អដោយក្បាច់ចម្លាក់ដែលនៅរក្សាទ្រង...

ឃុំស្រែស្ដុក ខេត្តពោធិ៍សាត់
205 km ពីរាជធានី
ប្រាសាទវត្តព្រះធាតុ

ផែនទី

អាហារ

សណ្ឋាគារ

18.7 km ពីខេត្តពោធិ៍សាត់

នៅលើទីតាំងនេះ ពីបុរាណមានប្រាសាទមួយសង់ពីឥដ្ឋមានស៊ុមទ្វារធ្វើពីថ្មភក់ និងអាចមានសំណង់ព្រះវិហារឈើដែលសព្វថ្ងៃនេះនៅសល់តែ សសរស្តម្ភពីរបញ្ឈរមុខព្រះវិហារថ្មី។ សំណល់បាក់បែកនៃផ្ដែរ និងវត្ថុបុរាណមួយចំនួនទៀត នៅគរទុកផ្នែកអគ្នេយ៍នៃព្រះវិហារថ្មី។ ប្រាសាទបុរាណចាស់បានបាត់រូបរាងទៅហើយ តែនេះក៏ជាភស្តុតាងនៃប្រាសាទដែលមានក្...

ឃុំកណ្ដោលជ្រុំ ខេត្តត្បូងឃ្មុំ
157 km ពីរាជធានី
ប្រាសាទព្រះធាតុជើងអង

ផែនទី

អាហារ

សណ្ឋាគារ

12.3 km ពីខេត្តត្បូងឃ្មុំ

នៅក្នុងរាជធានី “ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេអង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើបយើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន នាដើមស.វទី១៦ តំបន់ខាងលើនេះធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌យ៉ា...

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ក្រុមប្រាសាទត្រពាំងរំពាក់, ក្រុមប្រាសាទZ1-Z5,Y

ផែនទី

អាហារ

សណ្ឋាគារ

31.7 km ពីខេត្តកំពង់ធំ

ក្រុមនេះ មានប្រាសាទសរុបចំនួន ៦ ដែលក្នុងនោះប្រាសាទចំនួន ៥ ប្លង់មានរាងខ្វែងជើងក្អែក តាងដោយអក្សរ Z និងប្រាសាទមួយទៀតតាងដោយអក្សរ Y។ ប្រាង្គប្រាសាទទាំងប្រាំតាង ដោយអក្សរ Zសង់ឡើងអំពីឥដ្ឋ មានប្រាសាទមួយសំខាន់នៅកណ្ដាល Z១ និងមាន ៤ ទៀតសង់ជាអនុទិស Z២, Z៣, Z៤, Z៥។ ប្រាង្គ Z១ មានរាងបួនជ្រុងស្មើ បែរមុខទៅលិច មានកម្ពស...

ឃុំសាន់គរ ខេត្តកំពង់ធំ
198 km ពីរាជធានី
ប្រាសាទអណ្ដែត

ផែនទី

អាហារ

សណ្ឋាគារ

30.5 km ពីខេត្តកំពង់ធំ

ប្រាសាទអណ្ដែត សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើប្រវែង ៦ម៉ែត្រ កម្ពស់ប្រមាណ ៧ ម៉ែត្រ បែរមុខទៅទិសខាងកើត ស្ថិតនៅខាងកើតមានព្រះវិហារមួយធ្វើអំពីបេតុងសង់នៅឆ្នាំ១៩៥៣។ ប្រាសាទនេះ មានច្រកចូលតែមួយគត់ នៅទិសខាងកើត ហើយទិសដទៃលម្អជាទ្វារបញ្ឆោតធ្វើអំពីឥដ្ឋ តែមិនសូវមានក្បាច់លម្អច្រើនទេ។ នៅផ្នែកខាងកើតសព្វថ្ងៃនៅសល់ផ្ដែរមួ...