ប្រាសាទព្រះធាតុ (បារាយណ៍)

ប្រាសាទស្ថិតនៅលើទីទួលមួយ ដែលជុំវិញជាវាលស្រែ សង់ពីឥដ្ឋដែលមានទ្វារបញ្ឆោតនៅទិសទាំងបី និងទ្វារ ចូលពីខាងកើត។ ផ្ដែរនៅល្អដែលផ្ដែរខាងកើតបង្ហាញរូបមនុស្សរាំ ខាងជើងបង្ហាញការកូរសមុទ្រទឹកដោះ ខាងលិចបង្ហាញពីចម្បាំងរវាងពាលីនិងសុគ្រីព ចំណែកខាងលិចរូបព្រះនារាយណ៍ផ្ទុំលើនាគអនន្ត។ ក្នុងប្រាសាទ ក៏មានតម្កល់រូបអ្នកតាមួយផងដែរ។ ប្រាសាទត្រូវបានធ្វើដំបូលប្រក់ពីខាងលើ ជំនួសឱ្យដំបូលដែលបែកបាក់អស់។

ទីតាំងនៅលើផែនទី