ប្រាសាទវត្តចារលើ

ប្រាសាទស្ថិតក្នុងទីវត្តមួយនេះមានប្រាង្គទោល រាងបួនជ្រុងស្មើ ដែលមានទំហំជ្រុងប្រមាណ ៤ម៉ែត្រនិងកម្ពស់ ៦ម៉ែត្រ សង់ពីថ្មភក់ពណ៌ផ្កាឈូក។ ប្រាសាទនេះបែរមុខទៅកើត មានទ្វារបញ្ឆោតតាមទិសដទៃ មានក្បាច់លំអសសរពេជ្រនិងផ្ដែរដ៏វិចិត្រ។ ដំបូលប្រាសាទបានបាក់រលំ តែស្លាកស្នាមនៃគូទឹកនិងបរិវេណជុំវិញត្រូវបានលុបអស់។ ផ្ដែរមានរូបព្រះក្រឹស្នៈទ្រភ្នំតាមទេវកថានៃព្រហ្មញ្ញសានា។ នៅទីតាំងនេះគេធ្លាប់រកឃើញបល្ល័ង្ក ព្រះពុទ្ធបដិមាធ្វើពីថ្មីភក់ចំនួនបី និងព្រះកេសព្រះព្រហ្មមុខបួន។ គួរកត់សម្គាល់ថា ប្រាសាទវត្តចារលើជាប្រាសាទមួយ ក្នុងចំណោមប្រាសាទដែលស្ថិតនៅតាមបណ្ដោយផ្លូវអង្គរធំទៅស្ដុកកក់ធំ​ មានរចនាបថឃ្លាំង សតវត្សន៍ ទី១១។

ទីតាំងនៅលើផែនទី