ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានយ៉នៅជ្រុងបីផ្សេងទៀត។ នៅចំកណ្ដាលប្រាង្គ មានធ្លាធ្វើពីថ្មបាយក្រៀមនិងសសរធ្វើពីថ្មភក់។ ហោត្រៃបែកបាក់មួយធ្វើពីឥដ្ឋបែរមុខទៅលិច អមដោយកំពែងថ្មបាយក្រៀម មានច្រកទ្វារមួយស្ថិតនៅជ្រុងអាគ្នេយ៍។ ប្រាសាទមានគូទឹកម...
វត្តនេះសង់ព្រះវិហារលើទីទួលប្រាសាទបុរាណចាស់ ដែលសម្ភារៈសំណង់ចាស់គេបានយកទៅធ្វើជាចេតិយ និងរូបព្រះពុទ្ធចូលនិព្វានមួយ។ ចេតិយបុរាណធ្វើពីថ្មស្ថិតនៅក្នុងវិហារ ហើយនៅជុំវិញទីវត្តគេអាចឃើញគំនរ ឥដ្ឋ និងខ្ទមអ្នកតាជាច្រើនជុំវិញនោះ។ អ្នកស្រុកនៅទីនោះច្រើនសំគាល់ថាជាទេវរូបស័ក្ដសិទ្ធិ តាមការពិតទាំងឈ្មោះរបស់វត្តនេះ ទាំងច...
កោះខ្សាច់មួយនៅកណ្ដាលស្ទឹងពោធិ៍សាត់ ក្នុងទីរួមខេត្តបានរចនាកែច្នៃជារាងសំពៅ មានសួនច្បារជាទីលំហែកម្សាន្ត។ គេអាចមើលឃើញកោះនេះគ្រាន់តែចូលដល់ក្រុងពោធិ៍សាត់ភ្លាម។ ប្រវត្តិកោះសំពៅមាសនេះមិនមានឯកសារណាច្បាស់លាស់ទេ គ្រាន់តែឮគេតំណាលតៗគ្នាថា មានសំពៅមួយដែលមកពីស្រុកចិនបានចូលមកដឹកទំនិញនៅម្ដុំផ្សារក្រោមខេត្ត ពោធិ៍សាត់ន...
អង្គរអាយ (Angkor Eye) ជាកន្រ្តកវិលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងជាកន្ត្រកវិលខ្ពស់លំដាប់ទី៣ នៅតំបន់អាស៊ី។ អង្គរអាយបានចាប់បើកដំណើរការនៅឆ្នាំ២០២០។ ពីកន្ត្រកវិលទេសចរនឹងរំភើបរីករាយជាមួយទិដ្ឋភាព 360° នៃទីក្រុង ជនបទរៀងអាយ និង តំបន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ កន្ត្រកវិលមានកម្ពស់ 85 ម៉ែត្រ ផលិតដោ...
វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកម...
រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដែលមានល្អាងធំៗចំនួន៣។ ទី១ គឺល្អាង១០០ ដែលក្នុងនេះមានល្អាងតូចៗជាច្រើនដ៏ស័ក្ដិសិទ្ធិ។ ទី២ ល្អាងខ្យល់ មានស្តាឡាក់ទីតនិងស្តាឡាក់មីត ហើយគេជឿជាក់ថាទឹកធ្លាក់តក់ៗជាទឹកស័ក្ដសិទ្ធផងដែរ។ ល្អាងចុងក្រោយឈ្មោះ ល្អាងឥសី ធ្លាប់មានថ្មធម្មជាតិរាងដូចរូបតាឥសីតែត្រូវគេលួចយកទ...
ប្រាសាទស្នឹងខាងកើតកសាងអំពីឥដ្ឋប្រកបដោយចម្លាក់ផ្ដែរធ្វើពីថ្មភក់ នៅលើទួលមួយប្រវែង៣០x២០ម៉ែត្រ។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្ដាប្រាសាទកសាងក្នុងសតរត្សទី១២ដែរ។ ប្រាសាទស្នឹងខាងកើត មានប្រាង្គ ៣ សង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមមួយ។ នៅប្រាង្គកណ្ដាលមានផ្ដែរឆ្លាក់រូប ព្រះឥន្ទគង់លើដំរីក្ប...
ភូមិសេអាមេត្រីមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីភ្នំពេញ ដែលជាទីកម្សាន្តងាយស្រួលសម្រាប់អ្នកខ្ជិលធ្វើដំណើរឆ្ងាយ នៅថ្ងៃសម្រាក។ ជាទីដែលមានខ្យល់អាកាសបរិសុទ្ធ កន្លែងលេងកីឡា អាងហែលទឹក។ តម្លៃសំបុត្រសម្រាប់ចូលកម្សាន្ត ត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ សម្រាប់ភ្ញៀវជាតិ និង តម្លៃ ៥ដុល្លារសម្រាប់ភ្ញៀវបរទេស។ ភូមិកម្សាន្តស...
នាមរបស់ប្រាសាទនេះមានពីរ គឺប្រាសាទជបពល ឬគេច្រើនហៅតាមឈ្មោះវត្តថា ប្រាសាទវត្តបារាយណ៍។ប្រាសាទឥដ្ឋរាង៤ជ្រុងច្រកចូលពីទិសខាងកើត គ្មានទ្វារបញ្ឆោតនោះទេ។ ប្រាសាទស្ថិតនៅខាងលិចព្រះវិហារ ហ៊ុំព័ទ្ធជុំវិញដោយកសិន្ធុមានទំហំ ១៣០ម x ១៥០ម ប្រកបដោយទឹកថ្លាឆ្វេង ដែលអ្នកស្រុកហៅថា ទន្លេអុំ។ ប្រាសាទនេះ មានរាងការ៉េ ជ្រុងនីមួយ...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ដែលលំអដោយផ្ដែរមួយផ្ទាំង និងទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទបានរលំបាក់អស់សល់តែមេទ្វារនៅបញ្ឈរ។
វត្តពោរពេញដោយសំណង់សម័យអាណានិគមបារាំង ដែលមានអាយុកាលលើសមួយសតវត្ស ហើយរក្សាបាននូវទម្រង់ដើម ប្រកបដោយរចនាបថស្រស់ស្អាត ទាំងព្រះវិហារ ទាំងកុដិ។ វត្តស្ថិតនៅមិនឆ្ងាយពីរាជធានីហើយផ្លូវធ្វើដំណើរក៏ងាយស្រួល។
ទាក់ទងនឹងភ្នំយ៉ាតយើងនឹងដកស្រង់ប្រវត្តិសង្ខេបពីសៀវភៅប្រជុំរឿងព្រេង ដែលមានសេចក្ដីថា ក្នុងឆ្នាំ១៩២២ ជនអន្តោប្រវេសន៍ បានកសាងវត្តភ្នំយ៉ាតនៅលើកំពូលភ្នំយ៉ាត ដែលកន្លែងសក្ការៈបូជាហើយក៏ជាបេះដូងរបស់ខេត្តផងដែរ។ ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់បានមករស់នៅ តាំងពី គ.ស. ១៨៧៦ ដោយសារការប្រាថ្នាមកជីកយ...
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម...
សួនស្ទឹងកែវ ជារមណីយដ្ឋានមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរ ថ្វីត្បិតតែមិនទាន់ចុះបញ្ជីជារមណីយដ្ឋាន។ នៅជុំវិញរមណីយដ្ឋានសួនស្ទឹងកែវ មានវាលស្រែខៀវស្រងាត់ព័ទ្ធជុំវិញ គួបផ្សំខ្យល់អាកាសបរិសុទ្ធធម្មជាតិ ជាពិសេសក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះផងដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ ត្រីក្រហមរាប់ម៉ឺនក្បាលក្នុងទឹ...
2024 © Royal Academy of Cambodia