ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូ...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ បាក់រលំអស់នៅសល់តែគ្រឹះមានប្រាង្គបី និងទួលឥដ្ឋ។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាង្គកណ្ដាលនិងខាងជើងបង្ហាញស្លាកស្នាមនៃយ៉ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានសិលាចារឹក K.២៤០ និង K.២៤១។
ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្រុងកំពត ភ្នំសេដាអនក៏ជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តឡើងភ្នំ ទើបទេសចរបរទេសប្រសិទ្ធិនាមថ្មីមួយទៀតថា Climbodia ។ ភ្នំសេដាអនឬភ្នំក្បាលរមាសគឺជាតំបន់ទេសចរណ៍ឈានមុខមួយ ប្រកបដោយព្រៃព្រឹក្សាលតាវល្លិ៍ និងសត្វព្រៃ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ភ្ញៀវទេសចរចូលចិត្តមកកម្ស...
រមណីយដ្ឋានមួយដែលមានលក្ខណៈខុសពីគេ គឺជាតូបបណ្ដែតលើទឹក ដែលទទួលបានការពេញនិយមពីអ្នកនៅទីក្រុងភ្នំពេញ ជាពិសេសយុវវ័យ។ មូលហេតុងាយយល់ដោយសារវាស្ថិតនៅជិតទីក្រុងអាចទៅមកងាយស្រួលដោយម៉ូតូ។ នៅទីនេះមានបម្រើសេវាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានតូបបណ្ដែតលើទឹកដោយយកធុងដែក ឬជ័រជាពោងតម្រៀបជាប់គា្នចងភ្ជាប់ដោយខ្សែពួរ ទៅត្រើយសងខ...
ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
ប្រាសាទកសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើង-ត្បូងបែរមុខទៅកើត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់ និង លំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។ ប្រាង្គអមសងខាងធ្វើពីថ្មបាយក្រៀម។ ប្រាសាទមានគូទឹកហើយមានផ្លូវចូលពីខាងកើត។
ភ្នំប្រសិទ្ធ មានពីរនៅទន្ទឹមគ្នាខ័ណ្ឌដោយជ្រលង បែងចែករវាងស្រុកអង្គស្នួល និងស្រុកពញាឮ។ ភ្នំខាងត្បូងពុំសូវមានសំណល់ប្រវត្តិសាស្ត្រទេ។ ចំណែកឯភ្នំខាងជើងវិញ មានប្រវត្តិសាស្ត្រ និងសំណល់បុរាណជាច្រើន ដូចជារូបសំណាកព្រះចូលនិពាន្តមួយយ៉ាងធំ ហើយក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរផងដែរ។ ប្រាសាទសង់ពីឥដ្ឋ បែកបាក់កំព...
ថ្មពើងអង្កាម ស្ថិតនៅជើងភ្នំត្បែង ដែលតាមប្រវត្តិរបស់រមណីយដ្ឋាននេះ អ្នកស្រុកនិទានថា កាលពីបុរាណមានមេទ័ពមួយរូបបានដឹកនាំ កងទ័ពរបស់ខ្លួនមកតាំងជំរុំលាក់ខ្លួននៅទីនេះដោយនាំមកនូវស្បៀងអាហារនិងបានធ្វើស្រែបន្ថែមនៅក្បែរៗនោះផងដែរ ដើម្បីត្រៀមជាស្បៀងសម្រាប់ការពារ កលិយុគនៅថ្ងៃអនាគត។ ដោយសារតែចំនូនស្រូវច្រើនអនេកនោះ ទើប...
ជារមណីយដ្ឋានកម្សាន្តធម្មជាតិដ៏ពេញនិយមថ្មីមួយនៅក្នុងខេត្តកំពត។ នៅទីនោះអ្នកអាចរីករាយនឹងការហែលទឹកជ្រោះដ៏ត្រជាក់ដែលធ្លាក់ពីលើកំពូលភ្នំ វាពិតជាកន្លែងដ៏ល្អសម្រាប់អ្នកសម្រាកកម្សាន្តជាមួយនឹងធម្មជាតិ ។ នៅតាមដងផ្លូវទៅកាន់ទឹកជ្រោះនោះ មានទេសភាពស្រស់ថ្លា កាត់តាមស្ថានីយវារីអគ្គីសនីកំចាយដ៏ធំ និងព្រៃពណ៌បៃតងរហូតដល់ក...
វត្តនេះមានសំណង់បុរាណជាច្រើនរួមមានព្រះវិហារនិងកុដិ។ វត្តមានអគារពុទ្ធិកសិក្សាសម័យថ្មីមួយខ្នងនិងព្រះវិហារចំណាស់មួយសង់នាឆ្នាំ ១៩២៥ ដែលបានជួសជុលឡើងវិញ។ អគារសម័យថ្មីក៏មានច្រើនណាស់ដែរ ដូចជាមហាកុដិ កុដិនៅតាមមាត់ស្រះ សាលាឆាន់...។ វត្តបានដាក់បញ្ចូលជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។
នៅលើទីតាំងប្រាសាទចាស់ គេបានសង់វិហារវត្តឃ្លាំងខ្មូតត្រួតពីលើនោះ។ នៅតាមផ្លូវក្លោងទ្វារវត្តមានចេតិយ បុរាណធំមួយ ដែលប្រហែលជាត្រូវបានសង់កំពូលបន្តុបពីលើ។ នៅទីវត្តនេះ មានបន្សល់នូវបល្ល័ង្គ និងវត្ថុបុរាណ មួយចំនួន។ ព្រះវិហារបុរាណនេះសង់ក្នុងឆ្នាំ ១៩១៨ ចំណែកចេតិយបុរាណសង់ឆ្នាំ ១៨១៣។
ល្អាងនៅលើភ្នំគូលែនមួយនេះ មានឈ្មោះថាល្អាងប្រជៀវ ដោយសារវាជារូងប្រជៀវជាច្រើន ដែលចូលពួននៅពេលថ្ងៃ ហើយចេញរកស៊ីនៅពេលយប់។ ល្អាងមានជម្រៅជ្រៅចូលទៅក្នុង ដែលយើងត្រូវដើរកាត់មាត់រូង ជាទីដែលគ្រូមន្តអាគមម្នាក់ តាំងខ្លួនជាតាបសតែងស្នាក់នៅទីនោះ ដោយហៅទីនេះថា «គុហារល្អាងថ្មមនោរាជ»។ ល្អាងមានទឹកជ្រាបហូរចូលមកជាប្រចាំ បង្កើ...
ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួ...
2024 © Royal Academy of Cambodia