បឹងធម្មជាតិដ៏ធំនេះ ក្នុងរដូវវស្សាមានទឹកជម្រៅជាង៧ម៉ែត្រនិងរដូវប្រាំង មានជម្រៅប្រមាណជាង២ម៉ែត្រ ជាថវិកាជំនួយឥតសំណងពីទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង AFD ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នទីកន្លែងនោះបានបង្កើតឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ ដោយមានតូបជួល មានលក់ម្ហូបអាហារបន្តិចបន្តួច មានសេវាជិះកាណូតមើលទេសភ...
បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងលុកលុយព្រៃ ជាមួយការទស្សនាកម្សាន្តនូវទេសភាព ធម្មជាតិនោះ សូមជ្រើសរើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ខ្ជលដែលជាទឹកធ្លាក់ថ្មីមួយនៅជើងភ្នំ ឱរ៉ាល់ ជិតផ្លូវឡើងទៅកំពូលភ្នំ។ ដំណើរកម្សាន្តបែបផ្សងព្រេងនេះ មានកម្មវិធីដាំកូនឈើសម្រាប់គាំទ្រ ដល់បរិស្ថាន និង ពិភពបៃតងចំនួន ៥០០ ដ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូ...
វត្តដែលប្រកបដោយព្រះវិហារនិងឧបដ្ឋានសាលាដ៏ស្រស់ស្អាតមួយនេះ មានរក្សាទុកនូវសិលាចារឹកពីរផ្ទាំង ដែលគេបានដាក់តាំងនៅចំពីខាងមុខព្រះវិហារតែម្ដង។ គឺជាសិលាចារឹកសម័យកណ្ដាល ដែលបានចាក់ភ្ជាប់ ទៅនឹងជើងទម្រ លើខឿនអមសងខាងផ្លូវចូលព្រះវិហារ។
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពានបុរាណសង់ពីថ្មបាយក្រៀមតាមបណ្ដោយផ្លូវពីអង្គរធំទៅភិម័យ។ ស្ពានមានទទឹងប្រវែង ៧ម៉ែត្រ និងបណ្ដោយ ៤៧ម៉ែត្រ មានរន្ធត្រដេវចំនួន ៩។
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្...
រមណីយដ្ឋានធម្មជាតិនៃរាជធានីភ្នំពេញ បន្ទាប់ពីការកាត់បញ្ចូលសង្កាត់នេះ ទៅក្នុងរាជធានី ដែលពីមុននៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ទីនោះជាភូមិតម្បាញសូត្រ បែបបុរាណដែលសិប្បករ ក្នុងតំបន់មានជំនាញរវៃ និងត្បាញសម្រាប់ជីវភាពពួកគេ និងជាភូមិនេសាទផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយជំនាញក្នុងការត្បាញ និងនេសាទរបស់ពួកគេ។ កោ...
ការកែលំអសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់បានសម្រេចឡើង ហើយសួនមាត់ទន្លេមួយនេះ បានក្លាយជាទីលំហែ និងសម្រាប់ការហាត់ប្រាណ និងអង្គុយកំសាន្តរបស់ប្រជាជនក្នុងខេត្ត។ សួននេះមានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹងចាប់ពី ២៣ម៉ែត្រ ដល់៥៥ម៉ែត្រ។ គម្រោងនេះ ក៏បានធ្វើឡើងដើម្បីរួមចំណែកការពា...
ជាភ្នំមួយខ្ពស់សន្លឹមបង្អួតខ្លួនកណ្តាលអាកាស មានកម្ពស់ ៧០ម. លម្អទៅដោយរុក្ខជាតិតូចៗពណ៌ចម្រុះ។ នៅលើកំពូលភ្នំ មានព្រះវិហារនិងរូបបដិមារកមួយយ៉ាងធំដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ មានព្រះនាម «ព្រះអង្គសិលានុភាព»។ នៅលើកំពូលភ្នំនេះ មានសំណល់ប្រាសាទបុរាណពីសម័យមុន ដូចជាមេទ្វារជាថ្មស្រទាប់ ផ្ដែរ និងបំណែកដទៃទៀត។ អ្នក...
គេបានសន្មតហៅទីនេះថាជាប្រាសាទ ប៉ុន្តែតាមការពិត ទីនេះជាខ្លោងទ្វារពីទិសខាងកើតនៃប្រាសាទជ្រៃតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ករណីដូចគ្នានេះមានឡើងក្នុងការហៅប្រាសាទដូនម៉ៅដែលគ្រាន់តែជាខ្លោងទ្វារនៃប្រាសាទតាកែវក្នុងវង់តូចដូច្នោះដែរ។
ប្រសិនបើប្រៀបធៀបទឹកធ្លាក់អន្លង់ជើងចាបនិងទឹកធ្លាក់អន្លង់មាសដែលមានទីតាំងនៅជិតគ្នានេះ យើងអាចកត់សម្គាល់ថា ទីតាំងក្រាលដោយផ្ទាំងថ្មជាច្រើន មានផ្លូវទឹកហូរកាត់ ហើយមានទឹកហូរជាច្រើនដំណាក់ ទើបទីនេះមានវាលលម្ហែច្រើនជាងទឹកធ្លាក់អន្លង់មាស។ ទេសភាពដ៏ប្រណិតបានទាក់ទាញទេសចរមកសម្រាក ងូតទឺក បោះតង់សម្រាកពេលយប់ទៀតផង។
នៅឆ្នាំដែលមានរដូវប្រាំងវែង ស្រែអំបិលមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើននោះបានមិនដល់១០តោនផងក៏មាន។ គេបង្ហូរទឹកប្រៃចូលក្នុងស្រែអំបិល ហើយដេញតៗគ្នាចូលមកខាងក្នុងដីគោក។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ ដែលក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ ២លេខ ហើយគេបង្ហូរចូលបន្តរហូត ២៥លេខ។ ចាប់ពី៧លេខទៅ គ្មានរុក្ខជាតិអ...
ប្រាសាទចេកក្បូរមានប្រាង្គបីទន្ទឹមគ្នាសាងនៅលើទីទួលដែលមានទំហំ ៣០x៣០ ម៉ែត្រ មានប្រាង្គបី ធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញនិងផ្លូវចូលពីខាងកើតព្រមទាំងត្រពាំងមួយនៅខាងកើត។ ប្រាសាទចេកក្បូរបច្ចុប្បន្នមានការខូចខាតច្រើន ដ...
ជាមួយនឹងបណ្ដុំនៃទេសភាពធម្មជាតិដើមឈើតូចធំដុះនៅច្រូងច្រាងចោលម្លប់ត្រឈឹងត្រឈៃដ៏ត្រជាក់ស្រួលក្រោមជំនោរខ្យល់ និងមានម្លប់តូបប្រក់ស្លឹកនៅមាត់អន្លង់ទឹក អង្គុយកម្សាន្តចំនួន ៤-៥ សម្រាប់ទទួលទានអាហារថ្ងៃត្រង់ជួបជុំមិត្តភក្ដិ និងគ្រួសារ នៅពេលលម្ហែកាយថ្ងៃឈប់សម្រាក នៅឯរមណីយដ្ឋាន អន្លង់ចំបក់ ដែលជាមាត់អូរគ្រូកែ ស្ថិ...
2024 © Royal Academy of Cambodia