ប្រាសាទអង្គរវត្តកសាងឡើងឧទ្ទិសថ្វាយព្រះវិស្ណុ ព្រះបាទសុរ្យវរ្ម័នទី២ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទបែរមុខទៅទិសខាងលិចមានលក្ខណៈល្អវិចិត្រ និង បង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ ប្រាង្គកណ្ដាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្ដាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយដែនដី និង គូ...
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានឆ្លាក់រូបព្រះភ័ក្ត្រទាំងបួន។ ប្រាង្គនេះបែរមុខបួនទិសដោយមានយ៉ ភ្ជាប់ទៅឦសានដោយហោបន្ទាត់ទ្រូងមួយ។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមដោយពាសថ្មភក់ពីខាងក្រៅ។ ហោត្រៃនេះមានច្រកទ្វារពីរគឺឦសាន និងនិរតីដោយមានយ៉ល...
ប្រាសាទជាគោបុរៈមួយទៀតនៃប្រាសាទភ្នំជីសូរ គឺប្រាសាទសែនរវាង ដែលស្ថិតនៅតាមផ្លូវទៅទន្លេអុំ ដែលជាស្រះធំមួយចម្ងាយ ២០០ម. ខាងកើត ហៅថាទន្លេអ៊ុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូក។ បច្ចុប្បន្នគេប្រើសម្រាប់យកទឹកធ្វើកសិកម្ម។ ប្រាសាទមានសភាពប្រសើរជាងប្រាសាទសែនធ្មុល តែមានការសង់ចេតិយថ្មីមួយដាក់ចំកណ្ដា...
វត្តភ្នំខ្លែង គឺជាវត្តមួយតាំងពីសតវត្សទី១៨ និងត្រូវបានសាងសង់ក្នុងទសវត្សឆ្នាំ១៧៥៣ ដោយព្រះសង្ឃដ៏ល្បីម្នាក់។ អរគុណដល់ការគាំទ្រដ៏សប្បុរសរបស់អ្នកស្រុក វត្តនេះបានក្លាយទៅជាកន្លែងដែលគេនិយមមកកម្សាន្តនៅក្នុង ខេត្តតាកែវនេះ។ នៅថ្ងៃចុងសប្តាហ៍ អ្នកស្រុក និងអ្នកមកពីកន្លែងដទៃទៀត ទៅទីនោះដើម្បីបន់ស្រន់សុំសេចក្តីសុខ និ...
ទឹកជួរទូកយោលជារមណីយដ្ឋានទេសចរណ៍ប្លែកមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជាមានទឹកទន្លេសេសានដែលហូរកាត់ ប្រកបដោយឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្ត រួមនិងថ្មប៉ប្រះទឹកជាច្រើន។ តាមមាត់ច្រាំងទន្លមានផ្ទាំងថ្មប្រកបដោយរូបរាងជាច្រើន ដែលបង្កើតបានជារឿងនិទានរបស់អ្នកស្រុក។ រឿងនោះតំណាលថា កាលដើមឡើយមានបង...
នៅចម្ងាយប្រមាណ១០០ ម. ពីក្រុមប្រាសាទភ្នំត្រប់ ដើរកាត់តាមព្រៃគុម្ពោតទៅកាន់ទួលមួយនៅជិតនោះ គេសង្កេតឃើញគ្រឹះប្រាសាទមួយទៀត ដែលសង់ពីឥដ្ឋ។ តាមទំហំនៃគ្រឹះនេះ ប្រាសាទមានទំហំប្រហាក់ប្រហែលគ្នានឹងក្រុមប្រាសាទស្រះត្រប់ដែរ។
វត្តដំរីសឬវត្តស្វេតឆត្រ័កុញ្ជរ គឺជាអារាមមួយដែលមានវ័យចំណាស់ហើយត្រូវបានចាត់ជាវត្តទេសចរណ៍គំរូក្នុងខេត្ត។ តាមឈ្មោះជាភាសាបាលី មានន័យថា ដំរីមានឆ័ត្រស ដែលតាមឯកសាររបស់លោក តូច ឈួង វត្តនេះត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំទី២របស់លោក កថាថន ឈុំ។ ដោយសារកើតទុក្ខនឹងប្តីមានប្រពន្ធច្រើនលោកស្រីអ៊ឹងមានជំងី...
ទីនេះជារូងភ្នំមានធ្លាក់នព្វគ្រោះ, ចម្លាក់ព្រះសិវៈមានដៃនិងមុខច្រើននិងមានចារសិលាចារឹក៨បន្ទាត់ លេខ K.១៧២ ដែលប្រាប់ឈ្មោះទីតាំងនេះថា ព្រះស្រីកណ្ច។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋលំអដោយថ្មភក់ សង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងស្រះមួយស្ថិតនៅខាងកើត។ បច្ចុប្បន្នផ្នែកនៃសំណង់មួយចំនួនធំបានបាក់បែកទៅហើយដោយនៅសល់តែតួ និងទ្វារប្រាសាទតែប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់ប្រាសាទនេះ...
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០មួយទៀត ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុងទឹកស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សរ៍ទី១១ ដល់ទី១៣ បានស្ថាបនាក្នុងរជ្ជកាលព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទិត្យាវរ្ម័នទី២។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងច...
ឧទ្យានជាតិគិរីរម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតា ដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញ ជាងគេ។ តំបន់នេះត្រូវបានកសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ហើយបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីជាឧទ្យានជាតិ...
គ្រឹះប្រាសាទយាយឆប ឬប្រាសាទភ្នំស្រុក កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជញ្ជាំងបន្តិចបន្តួច។ តាមកំណត់ត្រា CISARK ប្រាសាទមានប្រាង្គបី រត់ជួរជើងត្បូង បែរមុខទៅកើត។ ប្រាង្គទាំងបីរលំអស់ នៅសល់តែក្លោងទ្វារមួយនៃប្រាង្គកណ្ដាល។ ចំណែកគ្រឿងលំអដ៏ទៃបានបាត់បង់អស់ក្នុងសម័យសង្ក្រាម ដោយការយាយីពីជនខិលខូលជីក...
ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោ...
ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
2024 © Royal Academy of Cambodia