Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ
479 km ពីរាជធានី
ទឹកជ្រោះដាចំប៉ី

ផែនទី

អាហារ

សណ្ឋាគារ

38.2 km ពី ខេត្តឧត្តរមានជ័យ

រមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងទេ ប៉ុន្តែទឹកធ្លាក់ដាចំប៉ីសម្បូរទឹកអាចងូតលេងតាមជម្រាលល្អាងតាថុង ដែលជាឈ្មោះពីមុនរបស់រមណីយដ្ឋាននេះ។ ពីចំណុចតូបលក់ដូរចំណីនិងភេសជ្ជៈរហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែង មានកម្ពស់ទាបតែប្រម...

ឃុំខ្វាវ សៀមរាប
302 km ពីរាជធានី
ស្ពានតាអុង, ស្ពានតាអោង

ផែនទី

អាហារ

សណ្ឋាគារ

91.4 km ពី សៀមរាប

ស្ពាននេះសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ មានរចនាបថបាយ័ន។ ស្ពានតាអុងមានអាយុកាលប្រហែលជាង៩០០ឆ្នាំហើយ ដែលជាស្ពានដ៏ធំហើយវែងជាងគេក្នុងចំណោមស្ពានទាំង២៣ ដែលស្ថិតតាមបណ្ដោយផ្លូវអង្គរធំទៅព្រះខ័នកំពង់ស្វាយ។ ស្ពានឆ្លងស្ទឹងជីក្រែងនេះមានបណ្ដោយ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធតាដេវ(ចន្លោះផ្លូវទឹក) ចំន...

កំពែងអង្គរធំ សៀមរាប
326 km ពីរាជធានី
ប្រាសាទទ្វារតាកាវ

ផែនទី

អាហារ

សណ្ឋាគារ

12.1 km ពី សៀមរាប

ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ខេត្តកំពត
185 km ពីរាជធានី
ឧទ្យានជាតិព្រះមុនីវង្ស

ផែនទី

អាហារ

សណ្ឋាគារ

38.3 km ពី ខេត្តកំពត

រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...

ឃុំភ្នំដិន ខេត្តតាកែវ
125 km ពីរាជធានី
ច្រកអន្តរជាតិភ្នំដិន

ផែនទី

អាហារ

សណ្ឋាគារ

49.4 km ពី ខេត្តតាកែវ

ច្រកនេះក៏ដូចជាច្រកព្រំដែនដទៃទៀតដែរ ច្រកភ្នំដិន គឺជាច្រកសេដ្ឋកិច្វសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះមានសណ្ឋាគារនិងកាស៊ីណូផងដែរ។

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទទេពប្រណម

ផែនទី

អាហារ

សណ្ឋាគារ

11.3 km ពី សៀមរាប

ប្រាសាទទេពប្រណមកសាងឡើងក្នុងរាជព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពីចុងសតវត្សរ៍ទី៩ដល់ទី១៣។ ប្រាសាទនេះកាលពីដើមជាវត្តព្រះពុទ្ធសាសនានៅចុងសតវត្សរ៍ទី៩។ ទេពប្រណម ជាកន្លែងដែលមានរូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបាត់ទៅហើយ។ លើសពីនេះទៅទៀត មានអាស្រមស្ថ...

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទភិមានអាកាស, ប្រាសាទហិមាសង្កាគិរី

ផែនទី

អាហារ

សណ្ឋាគារ

10.9 km ពី សៀមរាប

ប្រាសាទភិមានអាកាសឬវិមានអាកាស កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា នៅចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ យោងតាមសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមថា ហិមាសង្កាគិរី ដែលមានន័យថា ភ្នំមាស។ លោកជីវតាក្វាន់សរសេរថា ប្រាសាទនេះ ជា ប្រាសាទមាស ដែលមានស្រោបដោយមាសនៅកំពូលប្រាសាទ។ ប្រាសាទនេះ...

សង្កាត់ព្រៃធំ ខេត្តកែប
168 km ពីរាជធានី
កោះទន្សាយ

ផែនទី

អាហារ

សណ្ឋាគារ

6.4 km ពី ខេត្តកែប

កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិមានឆ្នេរពីរដែលល្អបំផុតសម្រាប់ហែលទឹកកម្សាន្ត ប្រកបដោយទេសភាពសមុទ្រស្រស់អស្ចារ្យ។ ភ្ញៀវអាចទៅកាន់ទីនោះដែលជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រខេត្ដ តាមកាណូត ដើម្បីសម្រាកលំហែ មុជទឹកសមុទ្រ។ នៅលើកោះនោះមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏...

ឃុំរកាកោងទី១ ខេត្តកណ្ដាល
38.8 km ពីរាជធានី
ស្តូបវត្តរកាកោង, ស្តូបវត្តកែវមុនីជោតិ

ផែនទី

អាហារ

សណ្ឋាគារ

48.9 km ពី ខេត្តកណ្ដាល

វត្តនេះមានឈ្មោះល្បីល្បាញខាងសំណង់ព្រះវិហារបុរាណដ៏ល្អ ហើយមានប្រវត្តិជូរចត់នាសម័យប៉ុលពត ថាជាមន្ទីរសន្តិសុខ ជាកន្លែងឃុំឃាំងនិងសម្លាប់អ្នកទោសជាច្រើន។ សាក្សីម្នាក់នៅវត្តកែវមុនីជោតិ រកាកោង បាននិយាយថា នៅពេលដែលច្រាំងទនេ្លបាក់ស្រុតចុះទៅក្នុងទឹក ឆ្អឹងជនរងគ្រោះមិនទាន់បានគាស់មួយចំនួនកប់នៅទីតាំងសម្លាប់ប៉ែកខាងត្បូ...

ឃុំកំពង់ល្ពៅ ខេត្តបាត់ដំបង
323 km ពីរាជធានី
ជំរំវាលចម្បាំងខេមសាយ

ផែនទី

អាហារ

សណ្ឋាគារ

95.5 km ពី ខេត្តបាត់ដំបង

តំបន់ទេសចរធម្មជាតិបែបដំណើរផ្សងព្រេងមួយកន្លែងមានឈ្មោះ «វាលចម្បាំងខេមសាយ» ជាទីសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងស្វែងរកបទពិសោធថ្មីៗ ជាមួយពិភពធម្មជាតិមានពណ៌ខៀវស្រងាត់។ កន្លែងកម្សាន្តនេះអាចឱ្យទេសចរធ្វើដំណើរដោយម៉ូតូកង់បួនពីភ្នំមួយទៅភ្នំមួយទៀត គយគន់ទេសភាពព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយ។ បន្ថែមលើសពីនេះ...

ឃុំស្ពឺ ខេត្តកំពង់ចាម
125 km ពីរាជធានី
វត្តស្ពឺ, វត្តពោធិវនារាម

ផែនទី

អាហារ

សណ្ឋាគារ

50.2 km ពី ខេត្តកំពង់ចាម

វត្តនេះជាទីតាំងប្រាសាទចាស់សម័យមុនអង្គរដែលត្រូវបានសង់សំណង់ថ្មីពីខាងលើ។ យោងតាមរបាយការណ៍ចាស់ថា ប្រាសាទនេះសាងអំពីឥដ្ឋមានប្រាង្គ២បែរមុខទៅខាងកើត សាងនៅលើខឿនតែមួយ ប៉ុន្តែសព្វថ្ងៃគ្មាននៅសេសសល់ជារូបរាងនោះទេ ប៉ុន្តែមានបន្សល់នូវភស្តុតាង ដូចជាគ្រឿងបង្គំសំណង់មួយចំនួនដូចជាផ្តែររចនាបទព្រៃក្មេងនិងមេទ្វារ ដែលសព្វថ្ងៃ...

ឃុំក្អមសំណ ខេត្តកណ្ដាល
103 km ពីរាជធានី
ច្រកអន្តរជាតិក្អមសំណ

ផែនទី

អាហារ

សណ្ឋាគារ

102 km ពី ខេត្តកណ្ដាល

នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។

វង់តូច សៀមរាប
320 km ពីរាជធានី
ប្រាសាទលាក់នាង (វង់ធំ), ប្រាសាទហេមគិរី

ផែនទី

អាហារ

សណ្ឋាគារ

13.7 km ពី សៀមរាប

ប្រាសាទនេះ កសាងពីឥដ្ឋបែរទៅទិសខាងកើត នៅពាក់កណ្ដាលសតវត្សរ៍ទី១០ ដោយព្រះបាទរាជេន្រ្ទវរ្ម័ន។ ទាក់ទងនឹងឈ្មោះប្រាសាទលាក់នាងនេះមិនមានប្រភពច្បាស់លាស់នោះទេ តែបើតាមរឿងនិទានថាគេសាងសង់ប្រាសាទបុរាណនេះឡើងសម្រាប់លាក់នាងស្តន់ដែលមានផ្ទៃពោះជាមួយស្តេចមួយអង្គ ក្រោយមកនាងសម្រាលបាន កូនម្នាក់ដាក់ឈ្មោះថាព្រហ្ម ហើយយកទៅប្រគល់ឱ...

ឃុំទឹកក្រហម ខេត្តព្រះវិហារ
412 km ពីរាជធានី
ប្រាសាទគុកប្រុស, ប្រាសាទអ្នកបួសនិរតី

ផែនទី

អាហារ

សណ្ឋាគារ

110 km ពី ខេត្តព្រះវិហារ

ប្រាសាទគុកប្រុសជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។

ឃុំខ្វាវ សៀមរាប
294 km ពីរាជធានី
ប្រាសាទប្រាំ (ខ្វាវ), ប្រាសាទប្រាំល្វែង

ផែនទី

អាហារ

សណ្ឋាគារ

100 km ពី សៀមរាប

ប្រាសាទប្រហែលជាកសាងនៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ហើយមិនមានការថែទាំសំអាតនោះទេ។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រពីប្រាសាទតាឥន្ទ្រ តែមានប្រាង្គតែមួយនិងហោត្រៃពីរ ថ្វីត្បិតតែកំពែងមានទំហំធំ។ ប្រាសាទធ្វើពីឥដ្ឋនិងថ្មភក់ មានយ៉ ស្ថិតក្នុងរចនាបថអង្គរវត្ត។ ហោត្រៃសង់ពីថ្មបាយក្រៀមនៅទិសឦស...