ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់ជាច្រើនរួមមាន ប្រាង្គបីសង់ពីឥដ្ឋ កំពែងពីរជាន់ដែលមានតែច្រកទ្វារបីបែរទៅជើង។ ប្រាង្គមួយរាងចតុកោណកែងធ្វើពីឥដ្ឋជាហោត្រៃ។ ក្រៅពីនេះនៅមានប្រាង្គមួយទៀតរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃ និងប្រាង្គរណបមួយចំនួនទៀតបែកបាក់អស...
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
រចនាបថប្រាសាទនេះបង្ហាញថា វាត្រូវបានសាងសង់នៅសតវត្សរ៍ទី១២ឬ១៣ គឺប្រាសាទមានរចនាបថបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទពីរសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើត ធ្វើពីថ្មបាយក្រៀមលម្អដោយថ្មភក់នៅខាងក្រៅ ហើយមានជ្រុងផ្សេងទៀតលម្អដោយទ្វារបញ្ឆោត។ ប្រាសាទនៅខាងជើងរលំបាក់អស់សល់សំណល់ថ្មនៅរាយប៉ាយនិងបំណែកចម្លាក...
តាមរយៈសិលាចារឹកបង្ហាញឱ្យដឹងថា ប្រាសាទនេះត្រួវបានស្ថាបនាឡើងនៅសតវត្សរ៍ទី៩ រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ និង មានការកសាងរូបថ្មីនៅសតវត្សរ៍ទី១០ គឺព្រះបាទរាជេន្រ្ទវរ្ម័ន។ ប្រាសាទនេះមានតួប្រាង្គបែរទៅកើតសង់អំពីឥដ្ឋ។ ប្រាសាទមានប្រាង្គបីរត់ជួរជើងត្បូង។ ទំហំប្រាង្គនីមួយៗប្រមាណ ៤x៤ ម៉ែត្រ។ ប្រាសាទស្ថិតនៅក្នុងសភាពខ...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័ន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ បែរមុខទៅកើត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ប្រាសាទនេះមានគូទឹកនិងស្រះមួយទំហំ ៥០x៥០ម៉ែត្រ ស្ថិតនៅចំងាយ១០០...
ប្រាសាទនេះប្រហែលជាសង់នៅអំឡុងសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គពីរដែលធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតឃ្លាតគ្នាពីខាងជើងទៅខាងត្បូងចម្ងាយប្រមាណ១០០ម៉ែត្រ។ ប្រាង្គខាងជើងស្ថិតនៅខាងលិចស្រះធំមួយ។ ឯប្រាង្គខាងត្បូងមានទ្វារបញ្ឆោតសង់លើខឿនមួយ។
ប្រាសាទប្រហែលជាសង់នៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ នៅក្នុងទីវត្តនាមរូបនេះមានប្រាសាទចាស់បុរាណមួយធ្វើពីឥដ្ឋ សង់លើគ្រឹះថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់បែរមុខទៅកើត។ ប្រាង្គកណ្ដាលមានលម្អទ្វារបញ្ឆោតអមដោយទេវរូបភេទស្រីឆ្លាក់ចូលក្នុងបល្ល័ង្ក។ ប្រាសាទហ៊ុមព័ទ្ធដោយ...
ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...
ប្រាសាទសូរព្រ័ត្រ មានតួប្រាង្គចំនួន១២ធ្វើអំពីឥដ្ឋ គឺ៦ម្ខាងនៃផ្លូវទៅទ្វារជ័យ។ ក្នុងចំណោមប្រាសាទទាំងនេះ មានពីរបែរមុនទល់ផ្លូវទៅទ្វារជ័យ។ រចនាបថ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈនៃប្រាង្គទាំងនេះ មានលក្ខណៈខុសពីគេស្រឡះ ធ្វើឱ្យមានការលំបាកក្នុងការចាត់ថ្នាក់ និងកំណត់កាលបរិច្ឆេទ។ ការសាងសង់ប្រហែលជាត្រូវបានធ្វើឡើងក...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោល មានទំហំធំ ប្រាសាទមានជញ្ជាំងនៅល្អតែដំបូលបានរលុះអស់ជាច្រើនភាគ។ ប្រាសាទបែរមុខទៅទិសខាងលិច មានគ្រឿងលំអជាថ្មភក់ ហើយព័ទ្ធដោយកំពែងថ្មបាយក្រៀម។ ខាងក្នុងប្រាសាទមានបល្ល័ង្គដែលអាចជាកន្លែងតម្កល់បដិមា។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីសង់ពីថ្មភក់មានលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋនៅតាមដងផ្សេងទៀត។ ប្រាង្គសងខាងមានទំហំតូចជាងប្រាង្គកណ្ដាល និងមានស្លាកស្នាមច្រកចូលមួយតែមិនប្រទះឃើញកំពែងទេ។
ប្រាសាទក្រហម សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវ័រម្ម័នទី៥ និងសុរិយ្យវ័រម្ម័នទី១ នាចុងសតវត្ស ទី១០ និងទី១១ តាមរចនាបថឃ្លាំង។ ជាប្រាសាទទោលស្ថាបនាអំពីឥដ្ឋមិនទាន់ឆ្លាក់រូបរួចរាល់នៅឡើយទេ។ ប្រាសាទស្ថិត នៅចំកណ្ដាលទីទួលដែលមានវិជ្ជមាត្រ៥០ម៉ែត្រ ហើយហ៊ុំដោយគូទឹក។ សព្វថ្ងៃនេះមួយផ្នែកនៃទួល និងស្នាមភ្លោះ ត្រូវបានគេសាងផ្...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបួនបែរមុខទៅកើត។ ប្រាង្គប្រាសាទបីរត់ជួរជើងត្បូង ដែលប្រាង្គនៅចុងខាងត្បូងធ្វើពីថ្មភក់ ឯប្រាង្គកណ្ដាលធ្វើពីឥដ្ឋ ចំណែកប្រាង្គពីរទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គទីបួនមានទំហំតូចស្ថិតនៅចំពីខាងកើតប្រាង្គកណ្ដាល។ មានគូទឹកព័ទ្ធជុំវិញ និងស្រះផងដែរ។
ប្រាសាទនេះគឺជាប្រាសាទពុទ្ធសាសនាមួយ កសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវ្សរ៍ទី១២។ ការរចនាហើយមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទនេះមានកំពែងទំហំ១៥០x២០០ម៉ែត្រ។ ចំណែកកំពែងខាងក្នុងមានទំហំ ៨០x៦០ ម៉ែត្រ ហើយប្រាង្គកណ្តាលមានទំហំ ២៥x៣០ ម៉ែត្រ។
ប្រាសាទប្រភេទដូចគ្នានេះ គេច្រើនសង់គ្របពីលើលិង្គ ប៉ុន្តែប្រាសាទនេះ សង់កល់ពីក្រោមលិង្គដែលជាថ្មធម្មជាតិដុះនៅកំពូលភ្នំ និងទទួលបានការគោរពបូជាពីអ្នកស្រុក។ ប្រាសាទសង់ពីក្រោមថ្មដ៏ធំ មានកម្ពស់ដល់ទៅ ៣៥ម. ជាលិង្គស្វ័យម្ភូនោះ។ ភ្នំធាតុមានកម្ពស់ប្រមាណ ៧៥ម. ធៀបនឹងជើងភ្នំ ស្ថិតក្នុងទីវត្តមានប្រាសាទបុរាណមួយ មានទំហំ...
ទួលគុកជាទួលប្រាសាទសង់ឡើងអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់នៅសល់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ។ ពីដើមប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ ហើយនៅផ្នែកខាងកើត មានស្រះធំមួយដែលមានបណ្ដោយប្រវែង ៧០ ម៉ែត្រ និងទទឹង ៤០ម៉ែត្រ។ ប្រាង្គមានខ្លោងទ្វារធ្វើអំពីថ្មភក់ដែលគេកាត់ជារាងបញ្ឆ...
ស្ថិតលើភ្នំកម្ពស់ប្រមាណ ៩០ម. ប្រាសាទបែកបាក់មួយនេះកប់ក្នុងដីដែលបង្កឡើងពីការបាក់រលំនៃប្រាសាទជុំវិញជម្រៅប្រមាណជាង ២ម.។ ប្រាសាទដែលសល់តែជញ្ជាំងនេះ មានទំហំ ៨ x ១១ ម. កម្ពស់ប្រមាណ ១៥ ម. (ប៉ាន់ស្មានទាំងចំណែកដែលកប់ក្នុងដី)។ ទីនេះមានក្រុមប្រាសាទ យ៉ាងហោចណាស់២ នៅលើកំពូលភ្នំនេះ ព្រោះគេអាចឃើញសំណល់ គ្រឹះប្រាសាទមួយ...
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបទ ហស៌វរ្ម័នទី១ គឺក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាល របស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះរាជបុត្រព្រះអង្គគឺព្រះបាទជ័យ...
ចម្លាក់ថ្មសង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះគណេស ដែលមានដៃប្រាំបី។ ដោយព្រះគណេសជាអាទិទេពមានក្បាលជាដំរី ទើបមានត្រចៀកធំៗ បានក្លាយជាឈ្មោះចម្លាក់នេះ។ ទីនេះប្រហែលជាធ្លាប់មានសំណង់ប្រាសាទចាស់។
ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
2024 © Royal Academy of Cambodia