ភូមិចម្លាក់ប្រាក់កំពង់ហ្លួង

ប្រាក់ជារ៉ែធម្មជាតិក្រោមដីដ៏មានតម្លៃមួយប្រភេទ និងអាចយកទៅឆ្នៃជារបស់ប្រើប្រាស់និងវត្ថុលំអផ្សេងៗ ឬជា វត្ថុអនុស្សាវរីយ៍។ ចម្លាក់ប្រាក់នេះក៏អាចបង្ហាញពីអត្តសញ្ញាណនៃវប្បធម៌ជាតិផងដែរ តាមរយៈក្បាច់ចម្លាក់ខ្មែរ ដែលឆ្លាក់ដោយដៃផ្ទាល់របស់ជាងទង។ ចម្លាក់ប្រាក់ជាប្រភេទកាងារមួយដែលទាមទារ ការយកចិត្តទុកដាក់ និងដាក់អារម្មណ៍ច្រើន។ លើសពីនេះ ការងារចម្លាក់ប្រាក់នេះត្រូវការប្រើពេលវេលាយូរ ទើបបានជាផលិតផល សម្រេចមួយដែលល្អ។ ជាងចម្លាក់ប្រាក់សព្វថ្ងៃមានការថយចុះ ខណៈពេលដែលតម្រូវការភ្ញៀវនៅតែមាន។ មជ្ឍមណ្ឌលសហព័ន្ធចម្លាក់ ប្រាក់ ស្ពាន់ កម្ពុជា មានទីតាំងនៅឃុំកោះចិនស្រុកពញាឮ ដែលស្ថិតនៅច្រាំងទន្លេម្ខាងទៀត ក៏ជាទីដែលប្រមូលផ្ដុំនូវ ជាងទងជាច្រើន ដែលទេសចរអាចចូលទស្សនានិងជាវវត្ថុសិល្បៈផ្សេងៗផងដែរ។ សព្វថ្ងៃនេះមានការប្រើប្រាស់ស្ពាន់លឿងជាវត្ថុធាតុដើមសម្រាប់ធ្វើជាគ្រឿងចម្លាក់ផងដែរ។

ទីតាំងនៅលើផែនទី