កំពង់ផែអន្តរជាតិភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញ គឺជាប្រតិបត្តិករកំពង់ផែកុងតឺន័រអន្តរជាតិមួយ ក្នុងចំណោមកំពង់ផែអន្តរជាតិ២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុតក្នុងប្រទេស ដែលគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្ម ផែចំនួន៤ លាតសន្ធឹងប្រវែង ១៦០គីឡូម៉ែត្រ ពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមក្អមសំណ។ ផែទាំង៤ រួមមាន ទី១ ចំណតផែកុងតឺន័រ, ទី២ ចំណតផែពហុបំណង, ទី៣ ចំណតផែអ្នកដំណើរ និងទេសចរណ៍ និង ទី៤ ចំណតផែទន្លេបិទ។ ក្នុងចំណោមនេះ ផែអ្នកដំណើរ និងទេសចរណ៍ ស្ថិតនៅមាត់ទន្លេ នៃរាជធានី ភ្នំពេញដែលទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើដំណើរឆ្លងមកពីប្រទេសវៀតណាម។

ទីតាំងនៅលើផែនទី