ឆ្នេរអូរឈើទាល

ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជាទីដែលមានការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។ ឆ្នេរនេះមានភាពអ៊ូអរទាំងទាំងយប់ហើយក៏ជាទីតាំងប្រារព្ធបុណ្យសមុទ្រផងដែរ។ នៅមួយរយៈចុងក្រោយនេះមានការពង្រីកឆ្នេរនេះរហូតទៅទល់នឹងកូនភ្នំដែលខណ្ឌជាមួយឆ្នេរអូរត្រេស ហើយហៅថា ឆ្នេរអូរឈើទាលទីពីរ ដែលមានប្រវែងសរុប ៤គីឡូម៉ែត្រ។

ទីតាំងនៅលើផែនទី