បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងលុកលុយព្រៃ ជាមួយការទស្សនាកម្សាន្តនូវទេសភាព ធម្មជាតិនោះ សូមជ្រើសរើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ខ្ជលដែលជាទឹកធ្លាក់ថ្មីមួយនៅជើងភ្នំ ឱរ៉ាល់ ជិតផ្លូវឡើងទៅកំពូលភ្នំ។ ដំណើរកម្សាន្តបែបផ្សងព្រេងនេះ មានកម្មវិធីដាំកូនឈើសម្រាប់គាំទ្រ ដល់បរិស្ថាន និង ពិភពបៃតងចំនួន ៥០០ ដើមនៅលើដីសហគមន៌ មេត្តាធម្មជាតិ ភ្នំឱរ៉ាល់។ ដំណើរដោយរថយន្ត ទៅកាន់ ទឹកធ្លាក់ខ្ជល ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រ ពីព្រៃមាតាធម្មជាតិនឹងបានទៅដល់គោលដៅនៅទីនោះ ភ្ញៀវអាចបោះតង់ អាំងសាច់ និង លេងល្បែងកម្សាន្តនាពេលរាត្រី កណ្តាលធម្មជាតិ យ៉ាងសប្បាយរីករាយ លុះព្រឹកឡើង យើងអាចនាំគ្នា ដើរទស្សនាធនធាន ធម្មជាតិយ៉ាងស្រស់ព្រងនៅទីនោះ រហូតដល់ពេល រសៀលទើបត្រឡប់មកភ្នំពេញវិញ។