ជម្រកសត្វត្មាតប៉ើយ

អង្គការអភិរក្សសត្វព្រៃ(WCS) កំពុងធ្វើការងារជាមួយប្រជាសហគមន៍នៅក្នុងភូមិត្មាតប៉ើយ ដើម្បីអភិរក្សសត្វនៅក្នុងតំបន់អេកូទេសចរណ៍នៅភូមិត្មាតប៉ើយនេះ។ ទីនេះ ជាតំបន់មានប្រជាជនតិច ហើយពួកគាត់រស់នៅពឹងផ្អែកលើធនធានធម្មជាតិក្នុងតំបន់ ដូចជាការយកជ័រឈើ ការនេសាទ ការធ្វើស្រែប្រវាស់ទឹកភ្លៀង ការចិញ្ចឹមសត្វពាហនៈ។ ចំណែកការថែរក្សាព្រៃឈើធម្មជាតិ ក៏ជាប្រភពចំណូលមួយផងដែរ ដូចជាអតីតអ្នកបរបាញ់សត្វនៅក្នុងភូមិនេះ ត្រូវបានអង្គការពន្យល់និងជួលឱ្យស្វែងរកទីតាំងឃ្លាំមើលនិងការពារសម្បុកប្រភេទបក្សីដែលរងការគំរាមកំហែង។ អ្នកការពារសម្បុកបក្សីទាំងនោះ ទទួលបានប្រាក់រង្វាន់នៅពេលបក្សីដុះស្លាប។ ពួកគាត់ក៏ក្លាយជា អ្នកល្បាតការពារសត្វ និងជាអ្នកនាំភ្ញៀវទេសចរដើរមើលសត្វបក្សីនៅក្នុងតំបន់នេះ។ តំបន់អភិរក្សសត្វព្រៃនេះ មានទំហំ ១៧៦០ ហិកតា ហើយបច្ចុប្បន្នសត្វសំខាន់នៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានប្រមាណ ១០ ប្រភេទ ក្នុងនោះមានសត្វត្រយងចង្កំស សត្វត្រយងយក្ស និងសត្វក្រៀលជាដើម។

ទីតាំងនៅលើផែនទី