ខេត្តស្ថិតនៅតំបន់ភ្នំមួយនេះ គ្របដណ្ដប់ទៅដោយព្រៃភ្នំ ដើមឈើធំៗ ជាជម្រកសត្វព្រៃតូចធំជាច្រើនប្រភេទ។ តំបន់ធម្មជាតិជាច្រើនត្រូវបានកែឆ្នែជាតំបន់ទេសចរណ៍ ប៉ុន្តែសត្វព្រៃជាច្រើនបានផ្លាស់ទីទៅនៅតំបន់ឆ្ងាយពីមនុស្ស។ តំបន់ទេសចរណ៍មួយមានឈ្មោះថា «មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមអភិរក្ស និងការពារសត្វព្រៃ ដោយបង្កើតសួនសត្វ ដើម្បីចិញ្ចឹមអម្បូរសត្វព្រៃមួយចំនួន ដើម្បីងាយស្រួលដល់ទេសចរក្នុងការទស្សនាផ្ទាល់ភ្នែក។ សួនសត្វនេះចិញ្ចឹមសត្វព្រៃចំនួន៥ប្រភេទ លើទំហំផ្ទៃដី ១០ហិកតា ក្រោមការជួយឧបត្ថមគាំពារពីមូលនិធិ មយូរ៉ាការពារសត្វព្រៃ។ សួននេះមានសត្វចតុប្បាទ៥ប្រភេទ ក្ងោក ព្រមទាំងសត្វកាំប្រម៉ាផងដែរ។ ប្រការនេះអាចឱ្យទេសចរមានភាពងាយស្រួលថតរូបសត្វព្រៃទាំងនេះ ដែលពេលខ្លះវាពិតជាពិបាកខ្លាំងក្នុងការប្រទះឃើញពួកវាទាំងនោះណាស់។