ស្តូបសាលាត្រពាំងស្វា

ផ្នែកមួយនៃមន្ទីរសន្ដិសុខសាលាត្រពាំងស្វារបស់ខ្មែរក្រហម ដែលជាអតីតសាលាគរុកោសល្យ (វិក្រិតការ) បានត្រូវផ្លាស់ប្ដូរទៅជាកន្លែងតំកល់អដ្ឋិធាតុដែលមានលលាដ៏ក្បាលមនុស្សរាប់ពាន់គរជាជង់ៗ ប្រហែលជាកំពស់២ម៉ែត្រ។ មួយរយៈកាលក្រោយមក ដោយសារកង្វះការថែទាំ និងដោយសារសត្វ ពាហនៈស៊ីផង ឆ្អឹងមួយភាគត្រូវបានបំផ្លាញ និងបាត់បង់។ ដោយហេតុនេះហើយ ប្រជាជន និងអ្នកផ្ដើម កសាងផេ្សងទៀត បានសហការគ្នាកសាងមន្ទីរបូជនីយដ្ឋានថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅប៉ែកខាង លិចអគារគុកដែលត្រូវបានប្រើប្រាស់ជាកន្លែងតម្កល់អដ្ឋិធាតុចាស់។ អដ្ឋិធាតុត្រូវបានបពា្ចលទៅខាងក្នុង ហើយចាក់សោរ ពីក្រៅ ព្រមទាំងមានអ្នកយាមត្រឹមត្រូវផង។

ទីតាំងនៅលើផែនទី