វត្តភ្នំពោន, វត្តសត្ថាធម្មវិហារ

រមណីយដ្ឋានធម្មជាតិភ្នំពោនមានទីតាំងស្ថិតនៅជិតបង្កើយនិងឆ្នេរសមុទ្រ ដែលមានលក្ខណៈអំណោយផលល្អដល់ភ្ញៀវទេសចរក្នុងការកម្សាន្ត និងថតផ្ដិតយករូបភាព។ ទីនេះមានទេសភាពធម្មជាតិ ព្រៃព្រឹក្សាស្រស់បំព្រង ព្រមទាំងមានឆ្នេរខ្សាច់ មាត់សមុទ្រល្អស្អាត។ នៅក្នុងបរិវេណវត្តនេះ មានសង់នូវ ព្រះពុទ្ធរូបមួយព្រះអង្គ ដែលគេហៅថា ទ្រង់វិតក៌មុទ្រា គឺទ្រង់យក ម្រាមព្រះហស្ថកណ្តាល ស្តាំផ្គុំជាមួយមេដៃ បង្កើតបានជារង្វង់មូល ព្រះហស្ថឆ្វេងដាក់នៅលើភ្លៅ។

ទីតាំងនៅលើផែនទី