ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្រាសាទព្រះមាតា។