វត្តមហាលាភ

វត្តមហាលាភជាវត្តបុរាណ ដែលមានព្រះវិហារធំសង់អំពីឈើប្រក់ក្បឿងស្រកាលេញ កសាងតាំងពី អំឡុងឆ្នាំ១៨៨០ ក្នុងរជ្ជកាលព្រះបាទនរោត្តម។ ព្រះវិហារមានសសរឈើសរុប៦០ដើម។ នៅក្នុងព្រះវិហារមានគំនូរបុរាណដែលគូរតាំងពីចុងស.វទី១៩ រួមមាន គំនូរក្បាច់ទឹកមាសលើសសរ និងគំនូរលើពិតាន។ វត្តនេះជាទីអារាមល្បីល្បាញប្រចាំស្រុកកោះសុទិនហើយមានប្រវត្តិទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ព្រមទាំងជាស្រុកកំណើត និងកន្លែងបួសរៀនរបស់ផលិតករភាពយន្តលោកលី ប៊ុនយីមផងដែរ។ ដោយសារតែ អាយុកាលជាង១០០ឆ្នាំ និងតម្លៃផ្នែកស្ថាបត្យកម្ម វត្តនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់បញ្ចូលជា បេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាមកាលពីខែឧសភា ឆ្នាំ២០១៦។

ទីតាំងនៅលើផែនទី