ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយចំពោះពុទ្ធសាសនា មហាយាន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយ និងនៅខាងត្បូង មានបង្អួចមានចំរឹង។ សំណង់ហោត្រៃមួយធ្វើពីថ្មបាយក្រៀម និងមានកំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមមាន កម្ពស់ ២ ម៉ែត្រ មានទំហំ ៣០x២០ម៉ែត្រ។ ខ្លោងទ្វារចូលរាងកាកបាទធ្វើពីថ្មបាយក្រៀម ស្ថិតនៅខាងកើត អមដោយបន្ទប់តូចៗពីរបិទជិត។