ប្រាសាទព្រះគោ (រលួស)

ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។ រចនាបថនៃប្រាសាទនេះត្រូវបានឱ្យឈ្មោះថារចនាបថព្រះគោដ៏ល្បីល្បាញក្នុងប្រវត្តិសិល្បៈស្ថាបត្យកម្មខ្មែរ។ លក្ខណៈសម្បត្តិដ៏ពិសេសនៃក្រុមព្រះគោគឺប្រាសាទនេះរំលេចនូវក្បាច់ក្បូរយ៉ាងល្អស្អាត ដោយមានវត្តមានចម្លាក់តំណាងទ្វារបាលក្នុងឥរិយាបថឈរ ហើយមានលំពែងនៅដៃ។ ប្រាសាទព្រះគោមានកំពែងខាងក្រៅទំហំ៤០០x៥០០ម៉ែត្រ។ នៅផ្នែកកណ្ដាលខាងកើតនៃលានគេឃើញមានចម្លាក់គោនន្ទិពីរ ធ្វើអំពីថ្មភក់បែរមុខទៅរកតួប្រាង្គ ដែលជាកំណើតឈ្មោះប្រាសាទនេះ។

ទីតាំងនៅលើផែនទី