ទឹកធ្លាក់ឆាយជ្រៃ

នៅតំបន់ជីផាតនេះភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ មើលសត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ។ ទីនេះជាតំបន់អេកូទេសចរណ៍ប្រកបដោយបរិស្ថានធម្មជាតិស្រស់បំព្រងនឹងមានភ្ញៀវទេសចរណ៍គាំទ្រច្រើន បើសិនពុំមានអ្វីមកបំផ្លាញបរិស្ថានធម្មជាតិ ដែលកំពុងមានដូចសព្វថ្ងៃនេះទេ។ តំបន់ទឹកធ្លាក់ពីរកន្លែងដែលអាចទៅដល់បានដោយស្រួល មានទឹកធ្លាក់ឆាយខ្ពស់ និង ទឹកធ្លាក់ឆាយជ្រៃ។ ទឹកធ្លាក់ទាំងពីរមានប្រភពតែមួយ គ្រាន់តែមួយធ្លាក់ខ្ពស់ជាងមួយទៀត។ ទឹកធ្លាក់ទាំងពីរនេះជាតំបន់មិនអាចរំលងបានពេលទៅកម្សាន្តនៅតំបន់ជីផាត។

ទីតាំងនៅលើផែនទី