វត្តយាយទេព, វត្តទេពធីតារាម

យាយទេព តាមកំណត់ត្រាវីគីបុក គឺលោកយាយជាពុទ្ធសាសនិកមួយរូបកាលក្នុងសតវត្សទី១៧ សម័យឧដុង្គ ក្រោយគាត់អនិច្ចកម្ម លោកយាយបានក្លាយជាអ្នកដូន។ លោកយាយទេពបានបរិច្ចាគដី ដែលជាទីទួលលំនៅរបស់គាត់សង់ជាវត្ត នៅចំចំណុចទីអារាមសព្វថ្ងៃ។ កាលដើមទីនោះមានដើមពោធិ៍មួយដើមធំ និងព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាចប្រៀបដូចសមុទ្រនៃបឹងទន្លេសាប។ បច្ចុប្បន្ននេះ វត្តទេសចរណ៍នេះ មានឈ្មោះថា «វត្តទេពធីតារាម» ហៅវត្តយាយទេព។ ដោយសេចក្តីជ្រះថ្លារបស់យាយទេព ពោលគឺក្រោយពេលគាត់ធ្វើមរណកាលទៅអ្នកស្រុកបាននិយាយតៗគ្នាថាព្រលឹងយាយទេពបានមកសណ្ឋិតនៅនឹងដើមពោធិ៍ហើយមានចេស្តាបារមីស័ក្តិសិទ្ធិធ្វើឲ្យអ្នកស្រុកមានជំនឿគោរពបូជារៀងរហូតមក។ តាមប្រវត្តិ វត្តនេះកសាងឡើងតាំងពីឆ្នាំ ១៦៧៧ មកម៉្លេះ ហើយភាព ល្បីល្បាញ ក៏ដិតជាប់ក្នុងបទចម្រៀង «ចម្ប៉ាផ្សារលើ» ដែលពណ៌នាថា «ឱវត្តយាយទេពនៅអែប ផ្សារក្រោម...» ជាដើម។

ទីតាំងនៅលើផែនទី