ទឹកធ្លាក់នេះ បានប្រែក្លាយវត្តនទីគិរីវ័ន នៅដាច់ស្រយាលពីទីរួមខេត្តកំពង់ឆ្នាំង ទៅជារមណីដ្ឋាននៅរដូវបុណ្យទានជាពិសេសនារដូវភ្ជុំ។ វត្តនទីគិរីវ័ន ហៅវត្តទឹកធ្លាក់ ជាទីអារាមមួយដែលមិនសូវមានអ្នកស្គាល់ពីមុនមក។ ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយ ទីអារាមនេះ មានពុទ្ធបរិស័ទជិតឆ្ងាយទៅលេងជាច្រើន ពិសេសនៅរដូវបុណ្យទានម្តងៗ។ ការដែលមានពុទ្ធបរិស័ទស្គាល់ច្រើនដោយសារ វត្តនេះ មានទឹកជ្រោះធ្លាក់ នៅក្បែរនោះ ដែលទាក់ទាញភ្ញៀវទេសចរ បន្ថែមពីលើការមកវត្តអារាមធ្វើបុណ្យ។ ទឹកធ្លាក់មានប្រភពពីភ្នំឱរ៉ាល់។