ស្ទឹងព្រៃប្រស់

ទីសំចតដ៏ស្រស់ស្អាត ដែលនៅរដូវវស្សាបឹងព្រៃប្រស់មានផ្ទៃទឹកថ្លាឈ្វេងគួរឱ្យចង់ងូតនិងទេសភាពស្រស់ត្រកាល។ នៅទីនេះមានតូបអង្គុយលើមាត់ទឹកតំរៀបជាជួររួមជាមួយមុខម្ហូបក្នុងស្រុក ដែលអាចបញ្ជាទិញតាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ព្រមទាំងផ្លែឈើតាមរដូវនិងភេសជ្ជៈគ្រប់ប្រភេទ ហើយមានសេវាកម្មរហ័សទាន់ចិត្ត។ ស្ទឹងព្រៃប្រស់ ស័ក្ដិសមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និង ដំណើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធជាប់មាត់បឹង។ បន្ទាប់ពីសម្រាក និងស្រស់ស្រូបអាហារថ្ងៃត្រង់នៅទីនេះហើយ អ្នកដំណើរភាគច្រើនគេបន្តទៅខេត្តសៀមរាប ឬទៅភ្នំពេញបន្តទៀត។

ទីតាំងនៅលើផែនទី