ទេសភាពចម្ការស្រល់

នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ មុនដល់ទីរួមខេត្ត ចម្ការស្រល់ស្ថិតនៅទីទួលខ្ពស់ ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។ សព្វថ្ងៃនេះ ចម្ការស្រល់ទាំងនោះត្រូវបានកាប់បំផ្លាញសង់ជារីស៊តជាច្រើន។ ទេសចរនៅអាចគយគន់ទិដ្ឋភាពបែបនេះ ប្រសិនបើធ្វើដំណើរតាមផ្លូវទៅច្រកព្រំដែនដាក់ដាំ។ នៅលើដីមានគ្រប់ដណ្ដប់ដោយស្លឹកស្រល់ដែលមើលទៅដូចជាកម្រាលមាសអ៊ីចឹងដែរ។ អ្នកទេសចរអាចរីករាយ និងសម្រាកនៅលើនោះ ដោយមិនចាំបាច់ប្រើកម្រាលក៏បាន។

ទីតាំងនៅលើផែនទី