តាមរយៈក្បាច់លំអ ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ដូរជើង ត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងនេះសង់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គមួយធ្វើពីថ្មបាយក្រៀមប្រហែលជាកសាងសម័យក្រោយ បែរមុខទៅកើតស្ថិតនៅខាង កើត ចន្លោះប្រាង្គខាងជើងនិងកណ្ដាល មានស៊ុមទ្វារធ្វើពីថ្មភក់។ គូទឹកមួយប្រវែងប្រមាណ ៥០ ម៉ែត្រ មានផ្លូវចូលពីខាងកើតនិងខាងលិច និង ស្រះមួយនៅខាងកើត និងមួយ ទៀតនៅពាយ័ព្យ។