ភូមិអេកូទេសចរណ៍ជីផាត

តំបន់អេកូទេសចរណ៍ជីផាត ក្រៅពីទឹកជ្រោះឆាយខ្ពស់និងឆាយជ្រៃដែលស្ថិតនៅតំបន់នេះ មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាល ប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ ការចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរតាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាល មាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ជាដើម ហើយក៏ជាដែនជម្រកសត្វព្រៃនិងព្រៃទឹកភ្លៀងដ៏ធំមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជីផាត ត្រូវបានក្រសួងទេសចរណ៍វាតម្លៃថា ជាតំបន់អេកូទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង។

ទីតាំងនៅលើផែនទី