សួនរុក្ខជាតិអង្គរ

សួនរុក្ខជាតិអង្គរជាសួនមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ។ ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើងគឺក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយដល់ទេសចរដែលចូលមកទស្សនា ស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទដែលត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ សួនរុក្ខជាតិអង្គរបែងចែកជា៥ផ្នែក ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទទៀតផង។

ទីតាំងនៅលើផែនទី