ភ្នំសសៀរ

ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណោមរូងភ្នំជាច្រើន រូងភ្នំអាចម៍ប្រចៀវ និងរូងភ្នំដំរីស គឺជារូងភ្នំដែលគេចូលចិត្តទៅលេងកម្សាន្តជាងគេ។ ទីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅភ្នំសសៀរ គឺគេស្គាល់ថាជា "ល្អាងដំរីស" ហើយល្អាងនេះស្ថិតនៅក្បែរវត្តមួយនៅលើកំពូល។ នៅលើកំពូលភ្នំសរសៀ មានចេតីយ៍មួយកសាងឡើងនៅឆ្នាំ១៩៦៤ ដោយព្រះអង្គម្ចាស់ក្សត្រី រស្មីសោភ័ណ ដែលលម្អទៅដោយក្បូរក្បាច់រចនា និងពណ៌ដ៏ប្រណិត គឺជាគោតមមុនីចេតិយ៍ ជាទីសក្ការៈបូជា។ ភ្នំសសៀមានអាកាសធាតុដ៏មនោរម្យ និងធម្មជាតិល្អស្រស់ដែលពីលើកំពូលភ្នំ គេអាចមើលឃើញវាលស្រែ ព្រៃភ្នំ ភូមិដ្ឋាន របស់ប្រជារាស្រ្ត កោះ លំហសមុទ្រធំល្វឹងល្វើយ ដែលឈ្មោះភ្នំនេះ តាមរឿងនិទានទាក់ទងនឹងស្តេចសាគររារាជនាំពលសេនា ដើរសសៀតាមកៀនចន្លោះភ្នំ ដើម្បីបន្តភៀសខ្លួនទៅមុខទៀត។

ទីតាំងនៅលើផែនទី