ប្រាសាទជាហោ, ប្រាសាទជីហោ

ជាប្រាសាទទោលមួយសង់នៅលើទួលក្បែរស្ទឹង ដែលសព្វថ្ងៃស្ទឹងនេះគឺជាបន្ទាត់ព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។ ប្រាសាទនេះខូចខាតអស់ច្រើន សល់តែជញ្ជាំង មានច្រកចូលពីទិសខាងកើត លំអដោយទ្វារបញ្ឆោត៣ ប្រាសាទនេះសាងឡើងឧទ្ទិសដល់ព្រះវិស្ណុ សម័យអង្គរ យោងតាមផ្តែរប្រាសាទនេះ ដែលស្ថិតក្នុងរចនាបថព្រៃក្មេង។ បូជនីយដ្ឋានបុរេអង្គរនេះ មានកំពស់ត្រឹមតែប្រមាណជា ៣ ម៉ែត្រតែប៉ុណ្ណោះ ដោយហេតុថា ខឿនរបស់វាត្រូវបានកប់យ៉ាងជ្រៅក្នុងដី។ រីឯទំហំនៃទួលប្រាសាទវិញ មានទំហំប្រមាណជា ៥០ ម៉ែត្របួនជ្រុង ដែលបុរាណស្ថាននេះ ធ្លាប់រងគ្រោះដោយការទម្លាក់គ្រាប់បែក ក្នុងអំឡុងសង្គ្រាម។

ទីតាំងនៅលើផែនទី