ផ្សារធំថ្មីជាផ្សារមួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៧នៅលើទីលានចាក់សម្រាមកាលសម័យនោះ។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅធ្លាប់ជាវាលភក់ល្បាប់ ហើយជោរជន់ទៅដោយទឹកបឹងតេជោ។ សព្វថ្ងៃនេះ ផ្សារដ៏ធំមួយនេះបានក្លាយជាកន្លែងដែលគេស្គាល់គ្រប់គ្នានៅទីក្រុងភ្នំពេញ ហើយក៏ជាផ្សារដែលសម្រាប់នាំទេសចរណ៍ទៅទស្សនាកម្សាន្តផងដែរ។ ក្រៅពីផ្សារថ្មីក៏មានផ្សារធំៗដទៃទៀត ដូចជាផ្សារទួលទំពូងត្រូវបានគេស្គាល់ថាផ្សាររុស្ស៊ី ពីព្រោះផ្សារនេះមានប្រជាប្រិយភាពក្នុងចំណោមជនជាតិរុស្សីកំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ផ្សារទួលទំពូងមានលក់វត្ថុបុរាណពិតៗជាច្រើន។ ផ្សារអូឡាំពិកជាផ្សារលក់ទំនិញបោះដុំសម្លៀកបំពាក់ និងផ្សារអូរឫស្សីជាទីប្រជុំកុះករនៃទំនិញបោះដុំផ្សេងៗ។