ប្រាសាទចិន

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលមានចារឈ្មោះដ៏វែងនៃអ្នកបម្រើប្រាសាទ។ ប្រាសាទនេះមានហោត្រៃធ្វើពីឥដ្ឋចំនួនពីរបែរមុខមករកតួប្រាង្គទាំងបីនេះ។ ប្រាង្គទាំងបីខាងលើនេះ មានកំពែងពីរជាន់ហើយមានអក្សរចារឹកជាច្រើនបន្ទាត់។ នៅក្នុងច្រកចូលទាំងពីរនេះធ្លាប់បានតម្កល់បដិមាជាច្រើនជាតួអង្គក្នុងរឿង រាមាយណ(រាមកេរ្តិ៍) និងមហាភារតៈ ទើបអ្នកស្រុកដែលស្មានថាជារូបចិនក៏ហៅថា ប្រាសាទចិន។ នៅច្រកចូលខាងលិចមានបដិមាចំនួន ៩អង្គ ដែលជាតួឯកក្នុងរឿងមហាភារតយុទ្ធ។

ទីតាំងនៅលើផែនទី