កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសមួយទៀត គឺក្រូចថ្លុងកោះទ្រង់ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ក្រសួងពាណិជ្ជកម្ម។