ទំនប់ស្ទឹងគង្គា

ទំនប់ទឹកស្ទឹងគង្គាជាកន្លែងមុជទឹកកម្សាន្តមួយ ដែលនៅក្នុងខែវស្សាមានទឹកហូរធ្លាក់តាមទ្វារទំនប់យ៉ាងត្របាញ់គួរជាទីគយគន់ និងរៀងរាល់ថ្ងៃរសៀលគេតែងឃើញភ្ញៀវទេសចរណ៍ក្នុងខេត្តនាំគ្នាមកមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយដែលងាយស្រួលក្នុងការធ្វើដំណើរទៅមកមិនសូវចំណាយថវិកាច្រើន។ នៅខាងក្រោមទ្វារទឹកស្ទឺងគង្គា ភាគច្រើនគឺមានជម្រៅរាក់អាចឲ្យកុមារៗនិងយុវជន យុវនារីមុជទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត ប៉ុន្តែចរន្តទឹកហូរខ្លាំងបន្តិច។ ក្នុងតំបន់នោះដែរ ក៏មានរោងសម្រាប់ជួលឲ្យភ្ញៀវទេសចរណ៍អង្គុយលេង និងបរិភោគអាហារ។

ទីតាំងនៅលើផែនទី