ទំនប់ប្រទក្យក្រឡា

ទំនប់ប្រទក្យក្រឡាជាគោលដៅ លម្ហែកាយ ការជួបជុំពិសាភោជនាហាររួមគ្នា ត្បិតនៅទីនេះមានទឹកគ្រប់គ្រាន់ សម្រាប់ចុះហែលលេងយ៉ាងត្រជាក់ មានកន្លែងលក់ដូរម្ហូបអាហារ ហើយក៏អាចនាំមកជាមួយនូវ គ្រប់គ្រឿងបរិភោគផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារព្រោះមានទីកន្លែងសមរម្យទាំងលើខ្នងទំបន់ ទាំងបរិ វេណជុំវិញដែលហ៊ុមព័ទ្ធដោយជួរភ្នំដ៏ស្រស់បំព្រង។ ទីនេះបានក្លាយជា មណ្ឌលកម្សាន្តតាមរយៈចរន្តភ្ញៀវដោយខ្លួនឯងក្រោយធ្វើការជួសជុលឡើងវិញព្រោះតែបាក់ធ្លាយ នូវទំនប់វ័យចំណាស់ចូលដល់ដំណាក់កាលទ្រុឌទ្រោមខ្លាំងកាលពីឆ្នាំ២០០៧។ ទំនប់អាចផ្ទុកទឹកបានដល់ប្រមាណដប់លានម៉ែត្រគូប និងមានទំនប់បង្ហៀរទឹកមួយទៀតដ៏ធំនៅត្រង់ចន្លោះភ្នំ។

ទីតាំងនៅលើផែនទី