ឆ្នេរតាបារាំង

នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉ុណ្ណោះ ហើយមិននឹកចង់បង្កើតរីសតកម្សាន្តអ្វីឡើយ។ អាណិកជនខ្មែរសញ្ជាតិបារាំង លោក ពុធ ចន្ទតារាវុទ្ធ ប្រកបដោយរហស្សនាម តាបារាំង មានចំណែកដីឆ្នេរប្រមាណ ៥០ ម៉ែត្រមានតូប៦ និងស្ពានលយចូលសមុទ្រមួយ។

ទីតាំងនៅលើផែនទី