ឆ្នេរខ្សាច់វត្តវិហារសសរមួយរយ

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនារដូវប្រាំងក្នុងដងទន្លេដែលមានទីតាំងទល់មុខវត្តព្រះវិហារសសរ១០០ គឺជាទីកម្សាន្តរបស់ទេសចរ ដែលធ្វើដំណើរមកទស្សនាវត្តសសរ១០០រួចហើយ។ នៅទីនេះមានតូបជាច្រើនសង់លើទឹករាក់ៗដែលមានសភាពជាទឹកជួរដូចនៅកាំពីដែរ។ ទេសចរអាចងូតទឹកនិងភ្លក់រសជាតិត្រីទឹកសាបធំៗដូចជាត្រីក្អែក ត្រីបាវ៉ាត្រីគ្រុំជាដើម ដែលផ្ដល់សេវាម្ហូបអាហារដោយសហគមន៍នៅទីនេះ។

ទីតាំងនៅលើផែនទី