ប្រាសាទគុកខាងជើង

ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រក្បាច់ផ្ដែរមានចម្លាក់ព្រះវិស្ណុផ្ទុំលើនាគអនន្តនៅចំកណ្តាលអមដោយមេដាយក្បាច់ផ្កាឈូកទាំងសងខាង។ គួរកត់សម្គាល់ថាប្រាសាទសង់ឡើងដោយសន្លឹកថ្មភក់ចំនួន១១សន្លឹក។

ទីតាំងនៅលើផែនទី