ទឹកជួរកាំពី

រមណីយដ្ឋានកាំពីជាកន្លែងដ៏គួរឱ្យទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ជិតអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាតទឹករាក់ដែលភ្ញៀវទេសចរអាចមុជទឹកនិងហែលលេងកម្សាន្តមុនពេលពិសាអាហារក្នុងរោងវែងដែលសង់ជាជួរតាមបណ្ដោយទន្លេ។ កាំពីជារមណីយដ្ឋានតាមរដូវដែលទេសចរអាចកម្សាន្តតែក្នុងរដូវប្រាំងចាប់ពីខែមករាដល់ខែមិថុនា។ ម្ហូបអាហារពិសេសល្បីល្បាញប្រចាំទីនេះគឺចាក់ច្រែង ដែលជាសត្វខ្យងក្ដក់មានកន្ទុយវែងរស់នៅតែក្នុងតំបន់កាំពី និងពពួកត្រីធំៗដូចជាត្រីក្អែក ត្រីក្របី និងត្រីខ្យាជាដើម។ ទីតាំងត្រូវបានរៀបចំនិងគ្រប់គ្រងដោយសហគមន៍។

ទីតាំងនៅលើផែនទី