សួនសត្វភ្នំតាម៉ៅ

សួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា កំពុងមានសកម្មភាព ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលសត្វព្រៃជាច្រើន ប្រកបដោយរបងយ៉ាងត្រឹមត្រូវ ដូចជាកន្លែងរបស់ សត្វខ្លា ខ្លាឃ្មុំ និងដំរី។ល។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកទទួលយកបទពិសោធន៍ពីសត្វព្រៃនៅប្រទេសកម្ពុជា ហើយតម្លៃចូលទស្សនាក៏ថោកសមរម្យ។ សួនសត្វភ្នំតាម៉ៅ មានសត្វជាង ១០០ ប្រភេទ និងមានជាង ១ ៣០០ ក្បាល ដោយមិនរាប់បញ្ចូលសត្វនៅក្រៅទ្រុង ។ សត្វទាំងអស់នោះមានដូចជា ប្រើស ឈ្លូស ឆ្កែចចក ប្រភេទសត្វស្លាប ពពួកស្វា ទោច និងប្រភេទសត្វដទៃជាច្រើនប្រភេទថែមទៀត។ សត្វដែលយកមកចិញ្ចឹមក្រោមការគ្រប់គ្រងនៅឧទ្យានសួនសត្វភ្នំតា ម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃបានមកពី ៤ ប្រភពក្នុងនោះមាន៖ ទី១ បានមកពីការបង្ក្រាប ពីការឈ្មួញជួញដូរ។ ទី២ បានមកពី ប្រជាពលរដ្ឋដែលចិញ្ចឹមតាមផ្លូវយកមកប្រគល់ឲ្យ។ ទី៣ មានមកពីកើតចេញការបង្កាត់ពូជ សត្វដែលរស់នៅទីនេះ ស្រាប់តែម្តង។ ទី៤ ការដោះដូរ ពីសួនសត្វក្រៅប្រទេស ប៉ុន្តែមានចំនួនតិចតួច។ អ្នកគ្រប់គ្រងបានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឧទ្យានភ្នំតាម៉ៅអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិបានជាង ១០ម៉ឺននាក់ក្នុង មួយឆ្នាំ។ ប៉ុន្តែចំណូលដែលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវមិនគ្រប់គ្រាន់លើ ការចំណាយ ប្រចាំថ្ងៃឡើយ ។

ទីតាំងនៅលើផែនទី