ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប្រាង្គកណ្ដាល។ ប្រាង្គទាំងប្រាំបីបែរមុខទៅកើតនិងមានហោត្រៃមួយធ្វើពីឥដ្ឋនៅជ្រុងអាគ្នេយ៍នៃប្រាង្គធំ ដែលបែរមុខទៅលិចនិងមានទ្វារបញ្ឆោតនៅជ្រុងខាងកើត។ អគារវែងធ្វើពីឥដ្ឋលាតសន្ធឹងនៅជ្រុងឦសាន នៃប្រាង្គធំមានយ៉ទៅខាងជើងនិងខាងត្បូង។ អគារវែងមួយផ្សេងទៀត ធ្វើពីថ្មបាយក្រៀមលាតសន្ធឹងជើង-ត្បូងស្ថិតនៅក្នុងសំណង់នេះដែរ។