ប្រាសាទបោះត្រា

ប្រាសាទសង់នៅចុងសតវត្សរ៍ទី១០ ប្រហែលជាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទសង់ពីថ្មបាយក្រៀមភាគច្រើននិងថ្មភក់ នៅផ្នែកខាងក្រោមហើយផ្នែកខាងលើសង់ពីឥដ្ឋ។ ប្រាសាទនៅមានលក្ខណ:ល្អបង្គួរ ហើយស្ថិតក្នុងទីវត្តនាចង្កេះភ្នំបោះត្រា។ នៅជិតប្រាសាទនេះមានអណ្ដូងបុរាណដែលមានទឹកជាប្រចាំមិនដែលដាច់គ្រប់រដូវ។ អ្នកស្រុកមានជំនឿថា ស្ដ្រីមិនត្រូវបានអនុញ្ញាតឱ្យចូលទៅជិតប្រាសាទនោះទេ ព្រោះអាចធ្វើឱ្យអណ្ដូងនោះខះទឹក។

ទីតាំងនៅលើផែនទី