ស្តូបវត្តជ័យមង្គល

បរិវេណវត្តជ័យមង្គល គឺជាអតីតមន្ទីរសន្ដិសុខ និងកន្លែងសម្លាប់របស់ខ្មែរក្រហម។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅជាច្រើនត្រូវបានគាស់ ហើយអដ្ឋិធាតុដែលនៅរាយប៉ាយក៏ត្រូវប្រជាជនប្រមូលយកមកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងដើម្បីទុកជាការគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ទៅ។ តាមសម្ដីអ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះត្រូវបានសម្លាប់ច្រើនបំផុតនៅចុងឆ្នាំ១៩៧៨។

ទីតាំងនៅលើផែនទី