ឧទ្យានជាតិឫស្សីត្រឹប

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទៃដី ចំនួនជាង១ម៉ឺនហិចតា។ នៅតំបន់នេះ តាមការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភា គេបានរកឃើញស្ថានីយបុរាណ និងវត្ថុបុរាណ មានដូចជា ទួលសន្លុង(ទួលឡស្លដែក) ចំនួនជាង៥០ និង បុរាណវត្ថុមួយចំនួន ដូចជាឧបករណ៍ថ្មរំលីងក្នុងយុគថ្មរំលីង(២០០០ឆ្នាំមុន គ្រិស្តសករាជ) កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ គឺដុំថ្មភក់ប្រើក្នុងការស្និតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និង ដែកគោលជាដើម។ ក្រៅពីធនធានដែលជាមរតកវប្បធម៌ ឧទ្យាននេះនៅមានធនធានជាមរតកធម្មជាតិ ដែលគ្របដណ្ដប់ទាំងក្នុងព្រៃស្រោង និងព្រៃរបោះ មានដើមឈើមានតម្លៃថែមទៀតផង។ ក្នុងឧទ្យាននេះក៏មានការបង្កើតឡើងនូវកសិដ្ឋានចិញ្ចឹមគោទឹកដោះ វាលដាំស្មៅជាចំណីគោ រោងចក្រកែឆ្នៃផលិតផលទឹកដោះ និងមានសួនសត្វព្រៃធម្មជាតិផងដែរ។ សត្វក្នុងស្រុកដែលរួមមានគោក្របី ពពែ ចៀម ក៏មានបង្កើតជាកសិដ្ឋានចិញ្ចឹម ក្នុងគោលបំណងបង្កាត់ពូជនិងផ្ដល់ចំណីបែបធម្មជាតិព្រមទាំងចំណីបន្ថែមផងដែរ។

ទីតាំងនៅលើផែនទី