ប្រាសាទក្បាលបី

ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទក្បាលបីស្ថិតនៅតាមបណ្តោយផ្លូវបុរាណពីអង្គរធំទៅកាន់តំបន់ភិម័យ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារនិងមានទ្វារបញ្ឆោតធ្វើពីថ្មភក់នៅមុខបីផ្សេងទៀត។ កំពែងធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារកំពែង៤ធ្វើពីថ្មបាយក្រៀមដែរ។ ខ្លោងទ្វារខាងកើតមានច្រកចូលមួយ និងព័ទ្ធជុំវិញដោយគូទឹកមួយមានផ្លូវចូលខាងកើត។ ប្រាសាទនេះបានរលំបាក់អស់ជាច្រើនផ្នែក នៅសល់តែត្រឹមជញ្ជាំង។

ទីតាំងនៅលើផែនទី